វារីអគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ

វារីអគ្គិសនីធំជាងគេរបស់កម្ពុជា គ្រោងនឹងចាប់ផ្ដើមបើកដំណើរការតួប៊ីនទី១របស់ខ្លួនហើយនៅឆ្នាំ២០១៧នេះ ហើយ ការចាប់ផ្ដើមដំណើរការនេះ នឹងជួយបំពេញការខ្វះខាតថាមពលអគ្គិសនីនៅទូទាំងប្រទេស។

វារីអគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ

យោងតាម CNC វារីអគ្គិសនីធំជាងគេជាប្រវត្តិសាស្ត្រនេះមានឈ្មោះថា វារីអគ្គិសនីសេសានក្រោម២ ដែលមានទុនវិនិយោគក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក ពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុករបស់អ្នកឧកញ៉ា គិត ម៉េង ក្នុងភាគហ៊ុន ៣៩% និងក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន Hydrolancang International Energy មានភាគហ៊ុន៥១% និងភាគហ៊ុន១០% របស់ក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម។

សំណង់វារីអគ្គិសនីនេះ ស្ថិតនៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៣ម៉ឺន៦ពាន់ហិកតា និងមានកម្ពស់សរុប៨០ម៉ែត្រ ក្នុងនោះកម្ពស់៧៥ម៉ែត្រជាកម្ពស់សម្រាប់ទប់ទឹក និងកម្ពស់៥ម៉ែត្រសម្រាប់ការពារហានិភ័យពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុលដែលយូរៗកើតមានម្តង។

គិតមកទល់ពេលនេះ ការសាងសង់សម្រេចបានជាង៨០% ហើយ ដោយប្រើប្រាស់កម្លាំងពលកម្មសរុបជាង២ពាន់នាក់។ នៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ តួប៊ីនទី១វារីអគ្គិនីខាងលើបានចាប់ផ្តើមដំណើរការដោយអាចផលិតថាមពលអគ្គិសនីបានបរិមាណ៥០មេហ្គាវ៉ាត់ម៉ោង និងនៅចុងឆ្នាំ២០១៨តួប៊ីនទាំង៨នៃវារីអគ្គិសនីនេះនឹងដំណើរការពេញលេញដោយផលិតបានថាមពលសរុប៤០០មេហ្គាវ៉ាត់ម៉ោង។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា ក្រៅពីបានចូលរួមសំខាន់ក្នុងដំណើរការផលិតកម្ម ការពង្រីកថាមពលអគ្គិសនីក៏ជាផ្នែកមួយសំខាន់សម្រាប់ជំរុញវិស័យផ្សេងៗទៀតឲ្យរីកចំរើនផងដែរ។

វារីអគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ

ឯកឧត្ដម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានលើកឡើងថា បច្ចុប្បន្នតម្លៃអគ្គិសនីនៅកម្ពុជាបាននឹងកំពុងបន្តធ្លាក់ចុះ ស្របគ្នានឹងការកាត់បន្ថយការទិញអគ្គិសនីពីប្រទេសជិតខាងកម្ពុជាក៏ដោយសារតែវត្តមាននៃប្រភពអគ្គិសនីដែលផ្គត់ផ្គង់ដោយវារីអគ្គិសនី។ ផែនការទម្លាក់តម្លៃអគ្គិសនីនៅកម្ពុជាពីពេលបច្ចុប្បន្នដល់ឆ្នាំ២០២០ខាងមុខនេះ និងដើម្បីធ្វើឲ្យកម្ពុជាមានឯករាជភាពខាងថាមពលអគ្គិសនី គឺផ្អែកលើមូលដ្ឋានសំខាន់បានមកពីប្រភពវារីអគ្គិសនី។

សូមបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាល នៅពេលវារីអគ្គិសនីមួយនេះដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចំណូលពន្ធដល់រដ្ឋប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំៗ ហើយបើយោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនវិនិយោគ និងរាជរដ្ឋាភិបាល គម្រោងវារីអគ្គិសនីទន្លេសេសានក្រោម២នេះ ក្រុមហ៊ុននឹងត្រូវផ្ទេរឲ្យមករដ្ឋាភិបាលក្រោយដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនអស់រយៈពេល៤០ឆ្នាំ៕វារីអគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ

ប្រភព៖ kqube

  • វារីអគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: