ចិន​មាន​មហិច្ឆតា​ចង់​សង់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជ្រៅ​ និង​ធំ​បំផុត​ នៅ​ក្រោម​មហាកំពែង

ចិន​មាន​មហិច្ឆតា​ចង់​សង់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជ្រៅ​ និង​ធំ​បំផុត​ នៅ​ក្រោម​មហាកំពែង

បន្ទាប់ពីគ្រងតំណែងជាប្រទេស ដែលមានរថភ្លើងលឿនបំផុតក្នុងលោក ល្បឿន៥០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយ ពេលនេះប៉េកាំងមានមហិច្ឆតាថ្មី នោះគឺសង់ស្ថានីយរថភ្លើងក្រោមដីជ្រៅបំផុត និងធំបំផុតក្នុងលោក ស្ថិតនៅក្រោមមហាកំពែងចិនតែម្ដង ។
ចិន​មាន​មហិច្ឆតា​ចង់​សង់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជ្រៅ​ និង​ធំ​បំផុត​ នៅ​ក្រោម​មហាកំពែង

មហិច្ឆតានៃការសាងសង់ស្ថានីយរថភ្លើងនេះ ជាផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងប៉េកាំង ទៅនឹងទីក្រុង Zhangjiakou សម្រាប់ទទួលការប្រកួតកីឡាអូឡាំពិករដូវរងា (Winter Olympics) ក្នុងឆ្នាំ២០២២ ហើយការបង្កើតស្ថានីយរថភ្លើងមួយនេះ អាចនឹងអនុញ្ញាតឲ្យអ្នកដំណើរដែលធ្វើដំណើរតាមខ្សែរថភ្លើង អាចឈប់សំចតនៅផ្នែក Badaling នៃមហាកំពែងបាន ជាកន្លែងដែលមានអ្នកដំណើរទៅទស្សនាច្រើនបំផុត ចម្ងាយ៨០គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង ។

ចិន​មាន​មហិច្ឆតា​ចង់​សង់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជ្រៅ​ និង​ធំ​បំផុត​ នៅ​ក្រោម​មហាកំពែង

លោក Chen Bin ប្រធានគម្រោងនេះ បានបញ្ជាក់ថា “តំបន់សាងសង់នឹងលាតសន្ធឹងលើបរិវេណ៣៦០០០ម៉ែត្រការ៉េនៅក្រោមដី ស្មើនឹងតារាងបាល់ទាត់ស្ដង់ដារ៥ ដោយវានឹងក្លាយជាស្ថានីយរថភ្លើងធំបំផុត និងជ្រៅបំផុតនៅក្នុងលោក ។” ហើយគេរំពឹងទុកថា វាអាចនឹងសង់ចប់រួចរាល់ នៅឆ្នាំ២០១៩ ដោយរថភ្លើងអាចរត់បានលឿនបំផុតដល់ទៅ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ចិន​មាន​មហិច្ឆតា​ចង់​សង់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជ្រៅ​ និង​ធំ​បំផុត​ នៅ​ក្រោម​មហាកំពែង

ស្ថានីយ Badaling នេះ នឹងស្ថិតនៅជម្រៅ១០២ម៉ែត្រពីដី សង់ឡើងជា៣ជាន់ ប្រើជណ្ដើរយន្តយោង ហើយច្រកចេញដំណើរ និងចូលចតរបស់រថភ្លើង នឹងស្ថិតនៅជាន់ខុសពីគ្នា ។ ចំណែកលោក Luo Duhao ប្រធានផ្នែកវិស្វករនៃគម្រោងស្ថានីយ Badaling នេះ បានបញ្ជាក់ថា “គេនឹងប្រើបច្ចេកវិទ្យាបំផ្ទុះទំនើបបំផុត ដើម្បីធានាឲ្យច្បាស់ថា វានឹងមិនប៉ះពាល់ដល់មហាកំពែង ។”

ប្រភព ៖ kqu, Mirror

  • ចិន​មាន​មហិច្ឆតា​ចង់​សង់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជ្រៅ​ និង​ធំ​បំផុត​ នៅ​ក្រោម​មហាកំពែង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: