​ខេត្ត​កំពត​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​​ រយៈពេល​៣​ថ្ងៃ​ភ្ជុំ​នេះ​

ខេត្តកំពត៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកំពតក៏មិនចាញ់ទឹកដីអង្គរប៉ុន្មានដែរ គឺបានទទួលភ្ញៀវទេសចរសរុបជាង៧ម៉ឺននាក់ (៧០៤៨០នាក់) ដែលចំនួននេះកើនឡើង ៤៥,៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកំពត។
​ខេត្ត​កំពត​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​​ រយៈពេល​៣​ថ្ងៃ​ភ្ជុំ​នេះ​

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងនោះទេសចរក្នុងស្រុកមានជិត៧ម៉ឺននាក់ (៦៩០៤២នាក់) កើនឡើង៤៦,៧៧ភាគរយ ហើយភ្ញៀវទេសចរអន្តរជាតិ មានជិត១ពាន់៥រយនាក់ (១៤៣៨នាក់) ថយចុះ ៤២ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ហើយ៣ថ្ងៃនេះតាមសេវាស្នាក់នៅទាំងអស់ក្នុងខេត្តមានភ្ញៀវស្នាក់នៅពេញទាំងអស់ និងពុំមានការដំឡើងថ្លៃពុំសមរម្យឡើយ។

​ខេត្ត​កំពត​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​​ រយៈពេល​៣​ថ្ងៃ​ភ្ជុំ​នេះ​

ក្នុងនោះដែរនៅថ្ងៃទី២ ខែតុលា ម្សិលមិញនេះ ក្រុងកំពតមានការកកស្ទះចរាចរជាច្រើនម៉ោង ដែលនេះជាប្រវត្តិសាស្ត្រសម្រាប់ខេត្តនៅភាគនិរតី ហើយឯកឧត្ដម ចាន់ ចេស្តា អភិបាលខេត្តកំពតបានចុះពិនិត្យមើលការសម្រួលចរាចរណ៍នេះដោយផ្ទាល់ផងដែរ៕
​ខេត្ត​កំពត​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​​ រយៈពេល​៣​ថ្ងៃ​ភ្ជុំ​នេះ​ ​ខេត្ត​កំពត​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​​ រយៈពេល​៣​ថ្ងៃ​ភ្ជុំ​នេះ​

ប្រភព ៖ kqube

  • ​ខេត្ត​កំពត​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​​ រយៈពេល​៣​ថ្ងៃ​ភ្ជុំ​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: