បញ្ហពន្ធ​របស់ Trump ត្រូវបានជជែកជាថ្មីក្រោយលេចធ្លាយឯកសារសម្ងាត់

 

បញ្ហាការចោទប្រកាន់ថាបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណក្សសាធារណរដ្ឋគេចវេសមិនបង់ពន្ធ ត្រូវបានជជែកដេញដោលសារជាថ្មីទៀត បន្ទាប់ពីមានការលេចធ្លាយឯកសារមួយពាក់ព័ន្ធមហាសេដ្ឋីអចនលទ្រព្យនេះ។

សារព័ត៌មាន New York Time ចុះផ្សាយថា ពួកគេទទួលបានឯកសារមួយដែលបញ្ជាក់ថា មុខជំនួញរបស់លោក Trump កាលពីឆ្នាំ១៩៩៥ ខាតបង់ចំនួន៩១៥លានដុល្លារ ដែលចំនួនខាតបង់នេះ ធ្វើឲ្យលោកមានសិទ្ធិស្របច្បាប់ក្នុងការមិនបាច់បង់ពន្ធ។

លោក Trump មិនបានបញ្ជាក់ថា លោកទទួលស្គាល់ឬបដិសេធចំពោះឯកសារនោះទេ តែលោកគ្រាន់តែបញ្ជាក់ថា ឯកសារនោះ New York Time ទទួលបានដោយខុសច្បាប់។

នៅពេលយុទ្ធនាការជជែកដេញដោលគ្នា គូប្រជែងរបស់លោកគឺលោកស្រី Clinton បានទាមទារឲ្យលាតត្រដាងរឿងនេះ។ ប៉ុន្តែលោក Trump មិនព្រមបកស្រាយលើការលើកឡើងនេះទេ។

នៅថ្ងៃអាទិត្យម្សិលមិញ អភិបាលរដ្ឋ New Jersey លោក Chris Christie ជាអ្នកគាំទ្រលោក Trump ថ្លែងថា អត្ថបទរបស់ New York Time ជាអត្ថបទល្អបំផុត។ លោកថានេះជាការបញ្ជាក់ថា លោក Trump មានការវ័យឆ្លាត។

លោក Christie ថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា លោក Trump ជាមនុស្សឆ្លាតវ័យក្នុងការធ្វើការជាមួយគោលនយោបាយបង់ពន្ធ។

ទោះយ៉ាងណាអ្នកវិភាគរបស់ BBC លោក Anthony Zurcher ថ្លែងថា ឯកសារនោះមិនមានអត្តន័យគ្រប់គ្រាន់បញ្ជាក់ថា លោក Trump ប្រព្រឹត្តខុសច្បាប់នោះទេ៕

ប្រភព៖ VOD

  • បញ្ហពន្ធ​របស់ Trump ត្រូវបានជជែកជាថ្មីក្រោយលេចធ្លាយឯកសារសម្ងាត់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: