គូស្នេហ៍​ហូ​លី​វូ​ដ​ល្បី​មួយគូ​ទៀត​ចែកផ្លូវ​គ្នា

គូស្នេហ៍​ហូ​លី​វូ​ដ​មួយគូ​ទៀត​គឺ​នាង​Naomi Watts និង​លោក Live Schreiber បាន​ប្រកាស​លែងលះ​ក្រោយ​ពី​រស់នៅ​រួម​គ្នា​អស់​រយៈពេល​១១​ឆ្នាំ ។

មាន​ដំណឹង​ចចាមអារ៉ាម​ពី​ការ​បែកបាក់​របស់​លោក Liveschreiber និង​នាង Naomi Watts កាលពី​ខែមករា ដោយ​បញ្ជាក់​ថា ពួក​គេ​បាន​ពិគ្រោះគ្នា​ពី​ការ​លែងលះ និង​សម្រេច​ចិត្ត​បែក​គ្នា ។ ទោះបីជា​ពួក​គេ​បញ្ចប់​សម្ព័ន្ធភាព​ស្នេហា​នឹង​គ្នា​ក៏​ដោយ ប៉ុន្តែ​នៅ​បំពេញ​តួនាទី​ជា​ឪពុក​-​ម្តាយ​ដល់​កូនប្រុស ឈ្មោះ Alexander អាយុ​៩​ឆ្នាំ និង​កូនស្រី ឈ្មោះ Samuel  អាយុ​៧​ឆ្នាំ ។

លោក Live និង​នាង​Naomi ជា​គូស្នេហ៍​មិន​បាន​រៀប​អាពាហ៍ពិពាហ៍ ដោយ​ចាប់ផ្តើម​រស់នៅ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០០៥​មក ហើយ​ចែកផ្លូវ​គ្នា​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ៕