យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!

ការធ្វើឱ្យមិត្តស្រីភ្ញាក់ផ្អើលតាមរយៈការសុំនាងរៀបការនៅទីសាធារណៈដោយបានរៀបជាគម្រោងប្លែកៗហាក់កំពុងតែជាវិធីដែលយុវវ័យជាច្រើនជ្រើសប្រើ។ ភាគច្រើនបុរសតែងលត់ជង្គង់ ហើយបើកប្រអប់ចិញ្ចៀន និងពោលពាក្យសុំបេះដូងនាងត្រង់ៗតែម្តង។ អ្នកប្រើវិធីនេះមានទាំងអ្នកដែលជោគជ័យ និងបរាជ័យផងដែរ។

ចំណែកបុរសចិនម្នាក់នេះវិញបានជ្រើសប្រើវិធីសុំមិត្តស្រីគាត់រៀបការដោយប្លែក និងមិនធ្លាប់មានអ្នកដែលធ្វើបែបនេះពីមុនមកសោះតែម្តង ឬក៏នេះប្រហែលជាគាត់ចង់បំបែកកំណត់ត្រាពិភពលោកផ្នែកសុំមិត្តស្រីរៀបការដោយប្រើវិធីប្លែកពីគេហើយមើលទៅ។
យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!

បុរសចិនខាងលើបានយកស្រោមអនាម័យចំនួន ៩៩៩ ប្រអប់រៀបជារាងបេះដូងនៅកន្លែងមួយ ហើយលួងបបួលមិត្តស្រីឱ្យទៅទីនោះ។ ពេលទៅដល់ បុរសនោះបានលត់ជង្គង់ ហើយពោលពាក្យសុំនាងរៀបការដោយហុចបាច់ផ្កាដែលធ្វើពីខោទ្រនាប់ឱ្យនាងផងដែរ។

យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!
ប្រិយមិត្តសាកទាយទៅមើលថាតើនារីនោះព្រមរៀបការនឹងគាត់ដែរទេ? មិនខុសទេ បុរសនោះសុំនាងរៀបការបានសម្រេចពិតមែន។ ក្រោយមក គាត់ក៏បាននាំនាងជិះរថយន្តទំនើបម៉ាក “ផហ្សា Porsche” របស់ខ្លួនចេញទៅទាំងចិត្តរំភើប។
យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!
56អ្នកខ្លះថា នាងព្រមរៀបការជាមួយបុរសនោះមិនមែនព្រោះតែរីករាយនឹងឃើញស្រោមអនាម័យ ៩៩៩ ប្រអប់ ឬបាច់ផ្កាដែលធ្វើពីខោទ្រនាប់នោះទេ តែសម្លឹងឃើញរថយន្តទំនើបនោះទៅវិញទេ។ ត្រង់នេះចង់សួរទៀតថាតើប្រិយមិត្តវិញយល់យ៉ាងណាដែរ?
យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!

យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!

ប្រភព៖ Mohameas, shanghaiist

  • យកស្រោមអនាម័យ ៩៩៩ ប្រអប់​រៀប​ជា​រាង​បេះ​ដូង និង​បាច់​ផ្កា​ធ្វើ​ពី​ខោ​ទ្រនាប់​សុំ​មិត្ត​ស្រី​រៀប​ការ!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: