FIFA ចង់​ឲ្យ​ World Cup ជុំ​ផ្ដាច់​ព្រ័ត្រ​មាន​ដល់​៤៨​ក្រុម​

ប្រមុខ​សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ហៅ​កាត់​ថា​ FIFA លោក​ Gianni Infantino មាន​បំណង​ចង់​បង្កើន​ចំនួន​ក្រុម​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup ពី ៣២ ដល់​៤៨​ក្រុម។

 FIFA ចង់​ឲ្យ​ World Cup ជុំ​ផ្ដាច់​ព្រ័ត្រ​មាន​ដល់​៤៨​ក្រុម​លោក​ Gianni Infantino

 

បុរស​ជនជាតិ​អ៊ីតាលី ធ្លាប់​បាន​សន្យា​មុន​ពេល​ក្លាយ​ជា​ប្រធាន​ FIFA ថា​នឹង​បង្កើន​ចំនួន​ក្រុម​ជម្រើស​ជាតិ​ទៅ World Cup ដល់​៤០​ក្រុម​តែ​ ពេល​នេះ​លោក​ គិត​ថា​ចំនួន​៤៨​ក្រុម​ហាក់​ដូច​ជា​ជម្រើស​ល្អ​ជាង។

 

រូប​មន្ត​ថ្មី​ខាង​លើ​របស់​ Infantino មិន​ខុស​ពី​ការ​ប្រកួត​ World Cup មុនៗ​ប៉ុន្មាន​ទេ ពោល​គឺ​ក្នុង​៤៨​ក្រុម​នេះ​ មាន​១៦​ក្រុម​ត្រូវ​ជម្រុះ​ចេញ​នៅ​វគ្គ​ចាញ់​ធ្លាក់​ ( knockout) មុន​ពេល​ដែល​ឈាន​ទៅ​វគ្គ​ចែក​ពូល​ដែល​មាន​៣២​ ក្រុម​ដូច​ World Cup មុន​ៗ។ លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​បើក​កិច្ច​ប្រជុំ​របស់ FIFA នៅ​ខែ​មករា​ឆ្នាំ​ក្រោយ៕

 

FIFA ចង់​ឲ្យ​ World Cup ជុំ​ផ្ដាច់​ព្រ័ត្រ​មាន​ដល់​៤៨​ក្រុម​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC