ក្រុម​​​កម្ពុជា​ត្រឡប់​មក​ស្រុក​វិញ​ល្ងាច​នេះ​​ប្រកប​ដោយ​មោទនភាព​

គណៈ​ប្រតិភូ​ និង​ក្រុម​កីឡា​កម្ពុជា​​នឹង​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​ល្ងាច​នេះ​ បន្ទាប់​ពី​បាន​​ចូល​រួម​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​​អាស៊ី​នៅ​​ប្រទេស​វៀតណាម​​​​ប្រកប​ដោយ​មោទនភាព​គឺ​ឈ្នះ​​មេដាយ​​បាន​ចំនួន​​២១​គ្រឿង។

 

ក្រុម​​​កម្ពុជា​ត្រឡប់​មក​ស្រុក​វិញ​ល្ងាច​នេះ​​ប្រកប​ដោយ​មោទនភាព​ បង្ហូត​ទង់​ជាតិ​កម្ពុជា​ពេល​ឈ្នះ​មេដាយ​មាស (រូបថត៖ Cambodia Vovinam Team)

 

លោក​ លន់ សាមឌី មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា​ ក្រុម​កីឡា​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​នឹង​​មក​ដល់​ប្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​វេលា​ម៉ោង​៥​ល្ងាច​​នេះ​​តាម​ជើង​ហោះ​ហើរ​ VN 920។

 

ក្រុម​កីឡា​កម្ពុជា​ដែល​​បាន​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ក្នុង​ឱកាស​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​​តាម​រយៈ​ការ​ឈ្នះ​បាន​មេដាយ​ចំនួន​២១​គ្រឿង​ក្នុង​នោះ​ មេដាយ​មាស​៦​ មេដាយ​ប្រាក់​៦​ និង​មេដាយ​សំរឹទ្ធ​៩​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​៦​​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​កម្រិត​ទ្វីប​អាស៊ី​នេះ។

 

នេះ​ជា​សមិទ្ធផល​ដ៏​វិសេស​វិសាល​បំផុត​​សម្រាប់​វិស័យ​កីឡា​កម្ពុជា​​​ដែល​ធ្វើ​ឲ្យ​បណ្តាល​ប្រទេស​នៅ​ទ្វីប​អាស៊ី​មាន​ការ​ភ្ញាក់​ផ្អើល។ នៅ​ចាំ​បាន​ថា​ កាល​ពី​ឆ្នាំ​២០១៤​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​​អាស៊ី​នេះ​ កម្ពុជា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ត​តែ​១​គត់៕

 

ក្រុម​​​កម្ពុជា​ត្រឡប់​មក​ស្រុក​វិញ​ល្ងាច​នេះ​​ប្រកប​ដោយ​មោទនភាព​ ក្រុម​​​កម្ពុជា​ត្រឡប់​មក​ស្រុក​វិញ​ល្ងាច​នេះ​​ប្រកប​ដោយ​មោទនភាព​តារាង​ចំណាត់​ថ្នាក់​មេដាយ

 

អត្ថបទ៖ ជាន ចាន់រ៉ា​