ល្បី​ថា​ ក្រុម​លេខ​៣​នៅ​លីគ​វៀតណាម ​ជា​អ្នក​ចូល​លេង​ពាន Toyota Mekong Cup

បើ​យោង​តាម ​footballchannel ​បាន​បញ្ជាក់​ថា​ក្រុម​ចំណាត់​ថ្នាក់​ទី​៣ SHB Da Nang ​នៅ​លីគ​កំពូល​វៀតណាម ​ជា​អ្នក​ចូល​លេង​ពាន​រង្វាន់ Toyota Mekong Cup ឆ្នាំ​នេះ មិន​មែន​ក្រុម​លេខ​១​ Hanoi T&T ​នោះ​ទេ។

 

ល្បី​ថា​ ក្រុម​លេខ​៣​នៅ​លីគ​វៀតណាម ​ជា​អ្នក​ចូល​លេង​ពាន Toyota Mekong Cup

ក្រុម SHB Da Nang

 

កាល​ពី​ឆ្នាំ​មុន ​ក្រុម​ដែល​ត្រូវ​ចូល​លេង​ពាន​រង្វាន់ Toyota Mekong Cup ​គឺ​ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​លីគ​តាម​ប្រទេស​នីមួយ​ៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ។ តែ​ខុស​អ្វី​នៅ​ឆ្នាំ​នេះ ក្រុម​លេខ​១​នៅ​វៀតណាម​ Hanoi T&T ​មិន​ចូល​រួម​ប្រកួត​ពាន​នេះ​ទេ ដោយ​មាន​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ទើប​ត្រូវ​ខាង V.League ​ជ្រើសរើស​ក្រុម​លេខ​៣ SHB Da Nang ​ជា​អ្នក​ជំនួស​វិញ។

 

នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ក្លឹប ​SHB Da Nang ​ចូល​លេង​ពាន Toyota Mekong Cup ​ខណៈ​ដែល​២​ឆ្នាំ​កន្លង​មក​នេះ​គឺ​ក្លឹប​ Becamex Binh Duong ​ជា​អ្នក​តំណាង​ឱ្យ​ក្រុម​វៀតណាម​ជា​និច្ច។

 

 ល្បី​ថា​ ក្រុម​លេខ​៣​នៅ​លីគ​វៀតណាម ​ជា​អ្នក​ចូល​លេង​ពាន Toyota Mekong Cupក្រុមបឹងកេតឆ្នាំមុន

 

 

សូម​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ ក្រុម​ទាំង​អស់​ដែល​ត្រូវ​លេង​ពាន​រង្វាន់​ខាង​លើ​បាន​រក​ឃើញ​ហើយ​គឺ ​ក្លឹប ​Yandanarbon (មីយ៉ាន់ម៉ា) ក្លឹប ​SHB Da Nang ​ (វៀតណាម) និង​ក្លឹប​ Lanexang United (ឡាវ)។ ៣​ក្រុម​នេះ​នឹង​ត្រូវ​ប្រកួត​វិល​ជុំ​គ្នា សន្សំ​ពិន្ទុ​យក​អ្នក​លេខ​១​ទៅ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត​អង្គរ​របស់​កម្ពុជា ​មុន​ឈាន​ទៅ​ប៉ះ​ក្រុម​មក​ពី​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ ​ក្រុម​តំណាង​ថៃ​មិន​ទាន់​រក​ឃើញ​ទេ ដោយ​រង់ចាំ​ការ​ប្រកួត Muangthong ​និង Buriram United ​សិន៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ footballchannel