Galaxy Note 7 នឹង​ចេញ​លក់​ជុំវិញ​ពិភពលោក​​ជា​ថ្មី​ ក្នុង​ពេល​ឆាប់ៗ

ក្រុមហ៊ុន​ Samsung ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ដាក់​លក់​ទូរសព្ទ​ Galaxy Note 7 ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ​នៅ​ជុំវិញ​ពិភពលោក។

 

Galaxy Note 7 នឹង​ចេញ​លក់​ជុំវិញ​ពិភពលោក​​ជា​ថ្មី​ ក្នុង​ពេល​ឆាប់ៗ

 

Galaxy Note ជំនាន់​ចុង​ក្រោយ​នេះ​បាន​​ដឹក​ជញ្ជូន​ទៅ​ដល់​ដៃ​គូ​លក់​រួច​ជា​ស្រេច​​​ ហើយ​សុទ្ធ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ហា​ថ្ម​រួច​រាល់។ កន្លង​មក​ការ​លក់​ Galaxy Note 7 បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​ទូរសព្ទ​មួយ​ចំនួន​តូច​​មាន​បញ្ហា​ថ្ម ធ្វើ​ឲ្យ​ទូរសព្ទ​ផ្ទុះ។

 

​ត្បិត​ថា​ Galaxy Note 7 ជួប​ប្រទះ​បញ្ហា​ថ្ម​មែន​ពិត​ ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Samsung ស្រងាក​ចិត្ត​ឡើយ​ ព្រោះ​ Samsung បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ ដោយ​បាន​ហៅ​ចូល​មក​វិញ​​នូវ​ទូរសព្ទ​ដែល​បញ្ចេញ​លក់​ទាំង​ឡាយ និង​ ប្ដូរ​ថ្មី​សម្រាប់​ទូរសព្ទ​ដែល​មាន​បញ្ហា៕

 

ចុច​អាន៖ មូលហេតុ​ iPhone 7 ពណ៌​ខ្មៅ​រលោង​ ពិបាក​រក​ទិញ​ជាង​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​