ខ្សែភាពយន្តគំនូរជីវចល រឿងពិធីជប់លៀងសាច់ក្រក សម្រាប់យុវវ័យ បានចាក់បញ្ចាំងហើយ!

ធ្លាប់តែមានគំនូរជីវចលសម្រាប់កុមារទស្សនាចុះចំណែករឿង ពិធីជប់លៀងសាច់ក្រក ឬ Sausage Party យ៉ាងម៉េចដែរទៅ?

ទស្សនិកជននឹងមានអារម្មណ៍សប្បាយរីករាយបែបយុវវ័យ បន្ទាប់ពីបានទស្សនារឿង នេះរួចព្រោះថាមានឈុតខ្លះ មិនតម្រូវអោយក្មេងមានអាយុ ១៨ឆ្នាំទស្សនាទេតែប្រាកដជាមិនស្តាយក្រោយទេ ជាមួយនឹងភាពកំប្លុកកំប្លែង របស់សាច់ក្រកព្រមទាំងអាហារដ៏ទៃទៀត ដែលពួកគេចេះនិយាយជាមួយ មនុស្សបែបយុវវ័យនឹងមានអារម្មណ៏ថាសើចសប្បាយ តាមដំណើររឿងដែលពួកគេធ្វើដំណើរផ្សងព្រេង ព្រោះចង់ដឹងពីពិភពរបស់មនុស្សថាហេតុអ្វី ក៏ពេលមនុស្សឃើញពួកគេសប្បាយចិត្តម្ល៉េះ។

ខ្សែភាពយន្តនេះមានការគាំទ្រខ្លាំងណាស់នៅឯបរទេស ចឹងចាំអង្កាល់នាំគ្នា ទៅសើចទាំងអស់គ្នាតែម្តងទៅ។ 

“Sausage Party” ជាភាពយន្តគំនូរជីចលដែលមានឈុតខ្លះ មិនសមរម្យចំពោះកុមារទស្សនា និងនិយាយអំពីតុក្កតាសាច់ក្រកមួយ បានដឹកនាំពួកផលិតផលក្នុងផ្សារទំនើបមួយក្រុម ធ្វើដំណើរផ្សងព្រេង ដើម្បីស្វែងរកការពិតអំពីកំណើតកើតជារបស់ពួកគេ។ រឿងនេះចូលរួមសម្តែង (បញ្ចូលសម្លេង) ដោយតារាកំប្លែងល្បីៗជាច្រើនរូបដូចជា Seth Rogen, Kristen Wiig, Paul Rudd, Danny McBride, Jonah Hill, James Franco, Michael Cera, Edward Norton, និង Salma Hayek។

អ្វីដែលសំខាន់គឺ ហាមមិនអោយក្មេងក្រោមអាយុ ១៨ឆ្នាំចូលទស្សនារឿងនេះនោះទេ។ ចង់ដឹងថារឿង ពិធីជប់លៀងសាច់ក្រក ឬ Sausage ធ្វើអោយទស្សនិកជនមានអារម្មណ៏ថាសប្បាយចិត្ត នឹងអស់សំណើចជាខ្លាំង យ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា ដែលចាក់បញ្ចាំង គ្រប់រោងភាពយន្តហើយ ជាប្រភេទ 2D។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload