ស្ងាត់ៗ VJ រស្មី រូបស្រស់ សម្រាលបានកូនប្រុសមួយបាត់!

ភ្នំពេញ៖ ស្ងាត់ៗ ពិធីការិនី ភា បុទុមរស្មី ឬ VJ រស្មី ដែលត្រូវបានគេដឹងថា មានឪពុកតំណែងជាផ្កាយ៣ សម្រាលបានកូនប្រុសម្នាក់ហើយ ក្រោយពីរៀបការបាន១០ខែកន្លងមក។

ចំពោះព័ត៌មានVJ រស្មី មានផ្ទៃពោះ រហូតដល់ពេលឆ្លងទន្លេបែបនេះ មិនសូវមានអ្នកណាដឹងប៉ុន្មានទេ ដែលរូបនាង ហាក់ដូចជាព្យាយាមបិទបាំង នូវជីវិតឯកជនរបស់នាង មិនចង់ឲ្យល្បីសុះសាយខ្លាំង។

បើក្រឡេកមើលគណនីហ្វេសប៊ុក របស់ វីជេ រស្មី គឺបង្ហោះរូបកូនប្រុស ២សន្លឹកតែប៉ុណ្ណោះ ដែលបានសម្រាលកូន ជាង២សប្តាហ៍មកហើយ។  

ជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល ពេលដឹងថា វីជេ រស្មី បានក្លាយជាអ្នកម្តាយគេ ព្រោះថា មិនសូវឃើញនាងថតរូបពេលនាងពរពោះ តែស្រាប់តែថ្មីៗនេះ នាងបានសម្រាលកូនយ៉ាងដូច្នេះ៕

ចុះចំណែកប្រិយមិត្តវិញ មានអ្វីជូនពរទៅកាន់ អ្នកម្តាយវ័យក្មេងរូបនេះដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាVj រស្មី បានលួចភ្ជាប់ពាក្យស្ងាត់ៗ ដែលសឹងតែគ្មានអ្នកណាបានដឹង។

ពិធីការិនី ដែលមានឪពុក តំណែងផ្កាយ៣ និងសោយសុខ លើគំនរទ្រព្យស្តុកស្តម្ភ កញ្ញា ភា បុទុមរស្មី ឬគ្រប់គ្នា ស្គាល់ថា Vj រស្មី បានលួចភ្ជាប់ពាក្យស្ងាត់ៗហើយ។

វាជារឿង ដ៏គួរឲ្យសោកស្តាយ ចំពោះបុរសៗ ដោយសារតែ ពិធីការិនីដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ កញ្ញា ភា បុទុមរស្មី (Vj រស្មី) បានសំរេចចិត្តភ្ជាប់ពាក្យ ជ្រើសរើសយកគូ ឃុំគ្រងអនាគត របស់ខ្លួនហើយ។

បើតាមប្រភពព័ត៌មានច្បាស់ការណ៍ បានបង្ហើបអោយដឹងថា អនាគតស្វាមី របស់ Vj រស្មី គឺជាអ្នកជំនួញម្នាក់ មានអាយុ ខ្ទង់២០ឆ្នាំក្រាស់ ដែលមើលទៅ អ្នកទាំងពីរ ហាក់ស្រឡាញ់ពេញចិត្តគ្នា ទាំងសងខាង ដោយមិនមាន ការបង្ខិតបង្ខំ ពីចាស់ទុំ ខាងណាឡើយ។

ប្រភពច្បាស់ការណ៍នោះ បានឲ្យដឹងទៀតថា ពិធីភ្ជាប់ពាក្យ របស់ពិធីការិនីរូបនេះ បានធ្វើឡើង ជាលក្ខណៈសាមញ្ញ ដោយមានការជួបជុំ តែគ្រួសារទាំង សងខាងប៉ុណ្ណោះ ហើយគេក៏មិនបានឃើញ មានវត្តមានតារារូបណា ទៅចូលរួមនោះទេ វាហាក់ដូចជា នាងមិនចង់ឲ្យ មានភាពល្បី សុះសាយអំពីរឿងនេះ អីចឹង។ មិនតែប៉ុណ្ណោះ ពួកគេមានគម្រោង នឹងចូលរោងការ នៅចុងឆ្នាំ ទៀតផង។

តែទោះជាយ៉ាងណា ខ្មែរឡូត មិនអាចទាក់ទង សុំការបំភ្លឺ ពីសំណាក់សាមីខ្លួន ទាំងសងខាងបានទេ ប៉ុន្តែ ខ្មែរឡូត នឹងស្វាគមន៍ នូវការបកស្រាយ របស់សាមីខ្លួនជានិច្ច។

គួរបញ្ជាក់ផងដែរថា Vj រស្មី ជាពិធីការិនីវ័យក្មេង មានចំណេះដឹង ប្រកបដោយ វោហាស័ព្ទ ដែលកន្លងមក តែងតែ បង្ហាញវត្តមាន ក្នុងកម្មវិធីកម្សាន្តនានា របស់ស្ថានីយ៍ទូរទស្សន៍ MyTv៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload