ឃើញរថយន្តចតចោលតាមផ្លូវ ស្មានតែមានបញ្ហា តាមពិត…

ចិន៖ អ្នកបើកបររាប់លានអ្នក បានធ្វើដំណើរតាមដងផ្លូវ នៅក្នុងថ្ងៃបុណ្យជាតិរបស់ប្រទេសចិន កាលពីចុងសប្តាហ៍ថ្ងៃទី១ ខែតុលាកន្លងទៅនេះ ហើយក៏ជាពេលវេលាដ៏ល្អសម្រាប់ប៉ូលិសល្បាតតាមដងផ្លូវផងដែរ។

យ៉ាងណាមឹញ ប៉ូលិសល្បាតដ៏សំណាងម្នាក់ បែរជាទទួលបានកាដូដ៏ភ្ញាក់ផ្អើលមួយទៅវិញ នៅពេលកំពុងបំពេញភារកិច្ចបើកបរល្បាត តាមផ្លូវហាយវេ Shanghai-Chengdu ខាងក្រៅក្រុង Chongqing កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃសៅរ៍ ទី១ ខែតុលា។

លោកបានប្រទះឃើញរថយន្តមួយគ្រឿង ចតនៅលើគំនូសផ្លូវសង្គ្រោះបន្ទាន់ ដោយមានក្រណាត់គ្របរថយន្តពីលើថែមទៀត។ ដោយគិតថា រថយន្តនោះប្រាកដជាមានបញ្ហាណាមួយកើតឡើង ប៉ូលិសល្បាតរូបនេះ ក៏បានចុះទៅត្រួតពិនិត្យមើលជុំវិញរថយន្ត និងបានទាញក្រណាត់គ្របរថយន្តនោះឡើង។

ជារឿងដ៏ភ្ញាក់ផ្អើលបំផុត គាត់បានឃើញក្មេងស្រីតូចម្នាក់​កំពុងតែគេងលក់នៅលើ​កៅ​អី​ខាងមុខ ហើយចំណែកឯកៅអីខាងក្រោយវិញ គាត់បានឃើញបុរសស្រ្តីអាក្រាតកាយ​មួយគូ កំពុងតែផ្អែមល្ហែមជាមួយគ្នា។ បន្ទាប់ពីបានឃើញហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ គូស្នេហ៍ទាំងពីរក៏បានស្លៀកសំលៀកបំពាក់រៀងៗខ្លួនឡើងវិញ។

បុរសដែលត្រូវជាស្វាមី បាននិយាយប្រាប់ប៉ូលិសថា ពួកគេជាអ្នកស្រុកក្នុងតំបន់នេះទេ ហើយដោយសារថ្ងៃនេះជាថ្ងៃបុណ្យជាតិ ទើបពួកគេសម្រេចចិត្តទៅលេងភ្នំដែលនៅក្បែរនោះ ដើម្បីសម្រាកលំហែកាយ។ បុរសរូបនេះបន្តថា នៅតាមផ្លូវត្រឡប់មកផ្ទះវិញ កូនស្រីរបស់ខ្លួនងងុយគេងខ្លាំងពេក ទើបលោកឈប់រថយន្តនៅលើគំនូសផ្លូវសង្គ្រោះបន្ទាន់ នៅក្នុងផ្លូវក្រោមដីមួយដើម្បីឲ្យកូនស្រីអាចសម្រាកភ្នែកបាន។

ដោយសារតែចង់កាត់បន្ថយសំឡេងរំខាន បុរសនេះក៏បានយកក្រណាត់គ្របរថយន្តមកគ្របពីលើថែមទៀត ហើយក៏ទៅសំរាកនៅកៅអីខាងក្រោយជាមួយនឹងភរិយា។ ភ្លាមៗបន្ទាប់ពីកូនស្រីគេងលក់ ប្តីប្រពន្ធទាំងពីរក៏ចាប់ផ្តើមមានអារម្មណ៍ថាក្តៅកញ្ជ្រោល ដោយគ្រប់គ្រងខ្លួនឯងលែងបាន ពួកគេក៏ចាប់ផ្តើមប្រតិបត្តិការតែម្តង ដោយគិតថាគ្មាននរណាដឹងថាពួកគេធ្វើអ្វីនោះទេ។

ក្រោយពីរៀបរាប់សាច់រឿងទាំងមូលប្រាប់ប៉ូលិសរួចមក ប៉ូលិសល្បាតរូបនេះក៏បានធ្វើការណែនាំទៅកាន់ប្តីប្រពន្ធខាងលើនេះ ឲ្យយល់ពីរបៀបប្រើប្រាស់ផ្លូវសង្គ្រោះបន្ទាន់ឲ្យបានត្រឹមត្រូវ និងអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅមុខទៀតទាំងហួសចិត្ត៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃើញរថយន្តចតចោលតាមផ្លូវ ស្មានតែមានបញ្ហា តាមពិត...

ឃើញរថយន្តចតចោលតាមផ្លូវ ស្មានតែមានបញ្ហា តាមពិត...

ឃើញរថយន្តចតចោលតាមផ្លូវ ស្មានតែមានបញ្ហា តាមពិត...