ម្តាយ​ចាប់​កោរ​សក់​កូន​ស្រី ព្រោះ​ខឹង​នាង​មើល​ងាយ អ្នក​ជំងឺ​មហារីក​

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​ឃ្លិប​មួយ ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ឲ្យ​ឃើញ ស្រ្តី​ជា​ម្តាយ​ចាប់​កោរ​សក់​កូន​ស្រី​ខ្លួន​ឯង ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​មើល​ងាយ ទៅ​លើ​អ្នក​ជំងឺ​មហារីក​ទំពែក។

 

ម្តាយ​ចាប់​កោរ​សក់​កូន​ស្រី ព្រោះ​ខឹង​នាង​មើល​ងាយ អ្នក​ជំងឺ​មហារីក​

 

វីដេអូ​មួយ​ខ្សែ​នោះ បាន​ភ្ជាប់​ជាមួយ​សារ​មួយ​ឃ្លា ដែល​សរសេរ​ថា «ក្មេង​ស្រី​ម្នាក់​នេះ បាន​មើល​ងាយ​ក្មេង​ស្រី​ដទៃ​ទៀត​នៅ​សាលារៀន ដែល​កើត​មាន​ជំងឺ​មហារីក ដូច្នេះ​ម្តាយ​របស់​នាង​បាន​សម្រេច​ចិត្ត​កោរ​សក់​នាង​តែ​ម្តង»។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ដឹង​ថា វីដេអូ​ខាង​លើ​ត្រូវ​បាន​ថត​នៅ​ទី​ណា ឬ​ពេល​ណា​ឡើយ ប៉ុន្តែ​ម្តាយ និង​កូន​ស្រី​នោះ បាន​និយាយ​ភាសា​ព័រទុយហ្គាល់។

 

អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន បាន​បញ្ចេញ​មតិ​រិះ​គន់​ចំពោះ​ទង្វើ​ស្ត្រី​ជា​ម្តាយ ថា​បាន​ប្រព្រឹត្ត​មិន​សមរម្យ។ «វា​ដូច​ជា​​ហួស​ហេតុ​បន្តិច​ហើយ…»។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​បញ្ចេញ​មតិ។ រីឯ​អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា «ឪពុក​ម្តាយ​ត្រូវ​តែ​បញ្ឈប់​ការ​បង្ហោះ​ប្រកាស​ពី​ភាព​អាម៉ាស់​របស់​ក្មេង នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ទៀត​ទៅ»៕

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail