ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»

6 Videos


បន្ទាប់ពីនិពន្ធ និង ផលិតបានបទថ្មីមួយបទដែលមានចំណងជើងថា «បងចាំ» តារាចម្រៀងប្រុសរូបសង្ហាប្រចាំផលិតកម្ម ហង្សមាស លោក ហ្សូណូ បានបង្ហាញនូវកាយវិការហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងលទ្ធផលដែលលោកកំពុងតែទទួលបាននេះទាល់តែសោះ ។

ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»

ជាការពិតថ្មីៗនេះ តារាចម្រៀងបែបរ៉ុក ហ្សូណូ បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «អស់កម្លាំងចិត្ត អស់កម្លាំងផលិត ! ប្រហែលគ្មានស្នាដៃថ្មីទៀតទេសម្រាប់ខ្ញុំ ! ១០ ឆ្នាំមកនេះ…. ! អួលដើម ក ពិបាកនិយាយណាស់ មិត្តណាខ្លះយល់អារម្មណ៍មួយនេះ ?» ។

ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»

ជាមួយគ្នានេះ រំលងបានមួយថ្ងៃក្រោយមក តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏បានទម្លាយសារមួយឃ្លាទៀតដោយមានភ្ជាប់មកជាមួយនូវបទថ្មីរបស់លោក «បងចាំ» យ៉ាងដូច្នេះថា «នៅពេលក្រុមការងារ និងរូបខ្ញុំបាទ ផលិតស្នាដៃថ្មីនេះរួចហើយ អារម្មណ៍ខ្ញុំបាទសប្បាយចិត្តនិងមានកម្លាំងចិត្តក្នុងការផលិតបន្តយ៉ាងខ្លាំង ទោះបីមានអ្នកចូលចុចមើលតិចច្រើនក្តី តែពេលនេះក្នុងចិត្តខ្ញុំគ្មានកម្លាំងសូម្បីតែបន្តិច… ប្រហែលខ្ញុំបាទ សុំសម្រាកមួយរយៈសិនហើយ ! នូវពេលមួយខ្ញុំមានកម្លាំងចិត្តឡើងវិញចាំបន្តទៅមុខទៀត !»៕ BeBe

ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»ហ្សូណូ អស់កម្លាំងចិត្តនឹងផលិតបទថ្មី ក្រោយបញ្ចេញបទ «បងចាំ»