អឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែត

6 Videos


អឿន ស្រីមុំ បានបាត់មុខពីឆាកប្រគុំតន្ត្រីជាយូរមកហើយនោះ ស្រាបតែស្ងាត់ៗបានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកជាមួយ ស្រីស្អាត ពៅ លីដា កាលពីមុនភ្ជុំបិណ្ឌ។គ្រាន់តែទៅដល់ទឹកដីសហរដ្ឋអាមេរិកភ្លាម អឿន ស្រីមុំ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ ជាពិសេសពេលចេញសម្តែងភ្លាម ស្រាប់តែនាងទទួលបានកាដូពិសេសៗជាច្រើន ។

អឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែត

អឿន ស្រីមុំ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា កំពុងតែរៀបចំខ្លួនឡើងសម្តែង ហើយគ្រាន់តែមកដល់សហរដ្ឋអាមេរិកភ្លាមបានកាដូភ្លែត អរគុណបងប្រុស ដែលបានឲ្យកាដូ អូន ជូនពរបងប្រុសឲ្យមានសុខភាពល្អ ។ អឿន ស្រីមុំ មិនត្រឹមតែទទួលបានកាដូនាឡិកាដៃនោះទេ នាងថែមទាំងទទួលបានកាដូជាច្រើនទៀត ពីសំណាក់បបងប្អូនខ្មែរនៅទីនោះ ដែលបានស្រលាញ់រាប់អាននាង។ មិនតែប៉ុណ្ណោះ អឿន ស្រីមុំ ថែមទាំងត្រូវបានអ្នកនៅអាមេរិកនាំដើរកំសាន្ត តាមតំបន់ទេសចរណ៍ជាច្រើនទៀត ធ្វើឲ្យនាងរំភើបចិត្តជាខ្លាំង ។

អឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែត

អឿន ស្រីមុំ កាន់តែស្រស់ស្អាតឡើងៗ ទោះបីជានាងមានវ័យជិត៤០ឆ្នាំក្តី ចាប់តាំងពីបែកបាក់ជាមួយស្វាមី មក អឿន ស្រីមុំ នៅពុំទាន់បង្ហាញប្រាប់ពីចំណងស្នេហ៍ថ្មីរបស់នាងឲ្យទស្សនិកជនបានដឹងលឺដូចកាលពីមុននៅឡើយទេ ពីព្រោះនាងខ្លាចជួបស្នេហ៍មិនសមបំណងដូចជាពេលមុនទៀត ។ កន្លងមក អឿន ស្រីមុំ ទទួលស្គាល់ផងដែរថា នាងកំពុងមើលចិត្តថ្លើមគ្នាជាមួយបុរសម្នាក់ ។

អឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែត

គួរបញ្ជាក់ផងដែរថា អឿន ស្រីមុំ ធ្លាប់ចេញទៅសម្តែងនៅអាមេរិកជាច្រើនលើកមកហើយ ហើយក៏ទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរនៅទីនោះ។ បើតាមគម្រោង អឿន ស្រីមុំ ត្រូវសម្តែងនៅអាមេរិកលើនេះ មានរយៈពេល២ខែកន្លះ ៕ អាលីណា

អឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែតអឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែតអឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែតអឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែតអឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែតអឿន ស្រីមុំ ដល់អាមេរិកភ្លាម ទទួលកាដូភ្លែត