ទៅ​ស្ទូច​ត្រី​បែរ​ជា​បាន​សត្វ​ឆ្មារ ថត​ហើយ​បង្ហោះ​ចូល​ Youtube មាន​អ្នក​មើល​ជាង 10 លាន​ដង

បុរសម្នាក់បានទៅធ្វើការស្ទូចត្រីកម្សាន្តនៅលើដងទន្លេមួយកន្លែង និងបានថតពីសកម្មភាពរបស់គាត់ថតត្រីកម្សាន្តនោះផងដែរ នៅពេលកំពុងតែស្ទូចត្រីនោះគាត់ក៏ជាបានឃើញកូនឆ្មារមួយចំនួនកំពុងតែព្យាយាមហែលឆ្លងកាត់ទឹកទន្លេដែលគាត់កំពុងតែជិះទូកស្ទូចត្រីនោះ។ ឃើញដូចនេះ មិនបង្អង់យូរគាត់បានបើកទូករបស់គាត់សំដៅទៅកាន់កូនឆ្មារទាំងនោះ ហើយបានស្រង់វាចេញពីទឹកតែម្ដង។

ក្រោយវីដេអូនោះបានបង្ហោះចូលក្នុងបណ្ដាញសង្គម Youtube វាត្រូវបានគេចូលទស្សនារហូតទៅដល់ ១០ លានដង ក្នុងនោះដែរអ្នកប្រើប្រាស់បណ្ដាញ Youtube ជាច្រើនបានកោតសរសើរពីទឹកចិត្តដ៏ល្អរបស់គាត់ ដែលបានជួយជីវិតកូនឆ្មារដ៏កំសត់ទាំងនោះ។

  • ទៅ​ស្ទូច​ត្រី​បែរ​ជា​បាន​សត្វ​ឆ្មារ ថត​ហើយ​បង្ហោះ​ចូល​ Youtube មាន​អ្នក​មើល​ជាង 10 លាន​ដង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: