តើ​ដឹង​អត់​ថា​កីឡាករ​កំពូល​ណា​ខ្លះ​ធ្លាប់​ពាក់​អាវ​លេខ​៧​នៅ​ Man Utd ?

ជាទូទៅប្រិយមិត្តដែលជាអ្នកស្នេហាវិស័យបាល់ទាត់ប្រហែលធ្លាប់ដឹងនឹងធ្លាប់លឺហើយថាអាវលេខ៧ Man Utd គឺជាអាវដែលវីរបុរសបាល់ទាត់របស់ក្លឹបមួយនេះធ្លាប់ពាក់ជាក់ជាមិនខាន ។ ហើយប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ទាំងឈ្មោះនិងស្នាដៃពួកគេ ក៏ប៉ុន្តែជឿថាប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់បានដឹងនោះទេ ។

ដូចនេះដើម្បីស្រាយចម្ងល់ចំពោះប្រិយមិត្តដែលមិនធ្លាប់បានដឹងពីមុនមក Cambomag សូមលើកយកឈ្មោះនឹងស្នាដៃខ្លះៗរបស់កីឡាករកំពូលដែលធ្លាប់ពាក់អាវលេខ៧របស់ Man Utd ទាំងនោះមកបង្ហាញប្រិយមិត្តទាំងអស់គ្នា ។

George Best

អតីតខ្សែបម្រើប្រយុទ្ធរូបនេះធ្លាប់លេងនៅ Man Utd ចន្លោះឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៧៤ គាត់បានស៊ុតបញ្ចូលទីចំនួន១៨១ប្រកួតក្នុងការបង្ហាញខ្លួន៤៧៤ប្រកួត ។ Best ធ្លាប់ជួយ Man Utd ឈ្នះពាន FA Youth Cup ១លើក ឈ្នះពាន Football League Cup ១លើក Charity Shield ២លើក និង Eroupean Cup ១លើក ។

Bryan Robson

អតីតខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះធ្លាប់លេងនៅក្លឹប Man Utd នៅចន្លោះឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៤ ហើយក្នុងរយៈពេល១៣ឆ្នាំជាមួយ Man Utd គាត់បានស៊ុតបញ្ចូលទីចំនួន៩៩គ្រាប់ក្នុងការបង្ហាញខ្លួន៤៦១ប្រកួត ។ ដោយគាត់បានរួមចំណែកជួយ Man Utd ឈ្នះពាន Premier League ចំនួន២លើក ឈ្នះពាន FA Cup ចំនួន៣លើក ឈ្នះពាន Football League Cup ចំនួន១លើក ឈ្នះពាន FA Community Shield ចំនួន៣លើក ឈ្នះពាន European Cup Winner’s Cup និងពាន European Super Cup ចំនួន១លើកដូចគ្នា ( បច្ចុប្បន្នគឺពាន UEFA Champion League និងពាន UEFA Super Cup ) ។

Eric Cotana

អតីតខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះធ្លាប់លេងនៅ Man Utd ចន្លោះឆ្នាំ ១៩៩២ដល់១៩៩៧ ហើយគាត់បានស៊ុតបញ្ចូលទីចំនួន៨២គ្រាប់ក្នុងការបង្ហាញខ្លួន១៨៥ប្រកួត ។ ហើយក្នុងការចំណាយពេលត្រឹម៥រដូវកាលជាមួយ Man Utd ខ្សែប្រយុទ្ធរូបនេះបានជួយ Man Utd ឈ្នះពាន Premier League ចំនួន៤រដូវកាលទៅហើយលើកលែងតែរដូវកាល១៩៩៤-១៩៩៥ដែលមិនបានឈ្នះពានរង្វាន់មួយនេះ ហើយក្រៅពីនេះគាត់បានជួយ Man Utd ឈ្នះពាន FA Cup ចំនួន២លើកនិងឈ្នះពាន Charity Shield ចំនួន៣លើក ។

David Beckham

Beckham លេងនៅក្លឹប Man Utd ចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ២០០៣ គាត់បានស៊ុតបញ្ចូលទីចំនួន៨៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៩៤ប្រកួត ។ ហើយ Beckham បានជួយ Man Utd ឈ្នះពាន Premier League ចំនួន៦លើក ឈ្នះពាន FA Cup ចំនួន២លើក ឈ្នះពាន FA Community Shield ចំនួន២លើក ឈ្នះពាន UEFA Champion League ចំនួន១លើកនិងពាន Intercontinental ១លើកផងដែរ ។

Cristiano Ronaldo

កីឡាករ Cristiano Ronaldo ធ្លាប់លេងនៅក្លឹប Man Utd នៅចន្លោះឆ្នាំ២០០៣ដល់២០០៩ ក្នុងនាមជាកីឡាករ Man Utd ៦ឆ្នាំខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទីចំនួន១១៨គ្រាប់ក្នុងការបង្ហាញខ្លួន២៩២ប្រកួត ។ ហើយ Ronaldo បានជួយ Man Utd ឈ្នះពាន Premier League ចំនួន៣លើក FA Cup ចំនួន១លើក Football League Cup ចំនួន២លើក FA Community Shield ចំនួន១លើក UEFA Champion League និង FIFA Club World Cup ចំនួន១លើកដូចគ្នា ។

ដោយឡែកកីឡាករ Micheal Owen ក៏ធ្លាប់ពាក់អាវលេខ៧នេះដែរតែដោយសារតែរបួសធ្វើឲ្យខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនតែ៥២ប្រកួតនិងស៊ុតបញ្ចូលទី១៧គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល៤ឆ្នាំ ។ ខណៈ Antonio Valencia ក៏ធ្លាប់ពាក់អាវលេខ៧នេះមួយរយៈតែគេក៏សម្រេចផ្លាស់ប្ដូរលេខអាវនេះវិញផងដែរដោយសាររងសម្ពាធ ។

ចំពោះ Angel Di Maria ធ្លាប់ពាក់អាវលេខ៧បានមួយរដូវកាលនៅ Man Utd ប៉ុន្តែហាក់មិនជោគជ័យនោះទេដោយស៊ុតបញ្ចូលទីតែ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៣២ប្រកួត ។ តែយ៉ាងណាបច្ចុប្បន្នអាវលេខ៧គឺបានទៅខ្សែប្រយុទ្ធសញ្ជាតិហូឡង់កីឡាករ Memphis Depay តែលទ្ធផលក៏មិនសូវជាល្អប៉ុន្មានដែរ ដោយគេបានស៊ុតបញ្ចូលទីត្រឹម៧គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៤៤ប្រកួតនៅរដូវកាលនេះ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ដឹង​អត់​ថា​កីឡាករ​កំពូល​ណា​ខ្លះ​ធ្លាប់​ពាក់​អាវ​លេខ​៧​នៅ​ Man Utd ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: