ទី​បំផុត​ Ramos សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real Madrid ដល់​ឆ្នាំ​២០២០

កាល​ពី​ម្សិល​មិញ​ក្លឹប​ Real Madrid បាន​ប្រកាស​ថា​កីឡាករ​ Sergio Ramos បាន​ចុះ​កិច្ច​ព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ​២០២០​ ។

កីឡាករ​ Ramos ដែល​ត្រូវ​ក្លឹប​ Man Utd ព្យាយាម​ដេញ​ថ្លៃ​អស់​មួយ​រយៈ​ពេល​មក​នេះ​ដោយ​សារ​តែ​រូប​គេ​ពន្យារ​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Real Madrid ហើយ​ខណៈ​កុង​ត្រា​ចាស់​របស់​គេ​និង​ត្រូវ​ចប់​នៅ​ឆ្នាំ​២០១៧​ តែ​ទីបំផុត​រូប​គេ​បាន​បញ្ចប់​ក្ដី​សង្ឃឹម​របស់​ Man Utd ដោយ​បាន​ចុះ​កុងត្រា​ថ្មី​ដែល​ធ្វើឲ្យ​រូប​គេ​នឹង​នៅ​បន្ត​ជាមួយ​ក្លឹប​ Real Madrid រហូត​ដល់​ថ្ងៃ​ទី៣០​​ខែ​មិថុនា​ឆ្នាំ​២០២០ ដោយ​កុង​ត្រា​ថ្មី​នេះ​ Ramos និង​ទទួល​បាន​កម្រៃ​ប្រមាណ១០​លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ទី​បំផុត​ Ramos សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real Madrid ដល់​ឆ្នាំ​២០២០已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: