តើ​ Man Utd បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ​ណា​ ? ហើយ​ឈ្នះ​​ពាន​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​ណាដែរ​ ?

Manchester United គឺក្លឹបបាល់ទាត់ដ៏ធំមួយក្នុងក្របខណ្ឌ Premier League ដែលមានអ្នកគាំទ្រជាច្រើនលាននាក់ទូទាំងពិភពលោក ខណៈនៅប្រទេសកម្ពុជាក៏មានអ្នកគាំទ្រច្រើនគួរសមផងដែរ ។

យ៉ាងណានៅថ្ងៃនេះដើម្បីជាការចែករំលែកសម្រាប់អ្នកចូលចិត្តបាល់ទាត់ក៏ដូចជាអ្នកគាំទ្រក្លឹប Man Utd ខេមបូមេក សូមរំលឹកពីឆ្នាំដំបូងដែលក្លឹបរហស្សនាមបិសាចក្រហមនេះត្រូវបានបង្កើតឡើង ។

ក្លឹប Man Utd បានបង្កើតឡើងដំបូងក្នុងអំឡុងឆ្នាំ១៨៧៨ ដែលពេលនោះក្លឹបនេះគឺមានឈ្មោះថា Newton Heath LYR Football Club តែយ៉ាងណានៅឆ្នាំ១៩០២ទើបក្លឹបមួយនេះបានផ្លាស់ប្ដូរឈ្មោះទៅជា Manchester United មកដល់សព្វថ្ងៃនេះតែម្ដង ។

នៅក្នុងឆ្នាំ១៩០៨ជាឆ្នាំដំបូងដែលក្លឹប Man Utd ស្គាល់រសជាតិការឈ្នះពានរង្វាន់ដែលនោះជាពានរង្វាន់ First Division ( បច្ចុប្បន្ន Premier League ) ។ សូមបញ្ជាក់ថាបើគិតត្រឹមឆ្នាំ២០១៦នេះក្លឹប Man Utd បានឈ្នះពានសរុបទាំងអស់ចំនួន៦៥ពារង្វាន់រួចមកហើយ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ Man Utd បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ​ណា​ ? ហើយ​ឈ្នះ​​ពាន​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​ណាដែរ​ ?已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: