ជំងឺ​លើស​ឈាម ហៅ​ពេទ្យស្ទើរ​ភ្លើង​ចាក់​៣ម្ជុល​ ស្លាប់​ភ្លាម

ខេត្តស្វាយរៀង ៖ ស្ត្រី​ចំណាស់​ម្នាក់ បាន​ប្រកាច់​ស្លាប់ ក្រោយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន (​ឡើង​ឈាម​) បាន​ហៅ​គ្រូពេទ្យ​ឯកជន​មក​ពិនិត្យ និង​ចាក់​ថ្នាំ​៣​ម្ជុល ក៏​ប្រកាច់​ដាច់ខ្យល់​ស្លាប់ នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​ថ្ងៃ​ទី​០២ តុលា ២០១៦ ស្ថិត​ក្នុងភូមិ​ច្រក
ម្រ​ក្ស័ ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ដែល​ជា​កូន​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្តាយ​របស់​ខ្លួន​ឈ្មោះ​ជេ​ត សា​ខន អាយុ​៦៦​ឆ្នាំ មាន​អាកា​រៈ​មិន​ស្រួលខ្លួន ត្រូវ​ឪពុក​បាន​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ឈ្មោះ​អៀ​ក សា​រ៉ា​ន រស់នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ដើម្បី​ពិនិត្យ​ជំងឺ ។

ក្រោយមក នៅ​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០​នា​ថ្ងៃត្រង់ (​ទី​០២ តុលា​) គ្រូពេទ្យ​ខាងលើ បាន​មក​ដល់​ផ្ទះ​របស់​ខ្លួន ហើយ​បាន​យក​ឧបករណ៍​វាស់​ឈាម​មក​វាស់​ស្ត្រី​រង​គ្រោះ ហើយ​ក៏​បាន​និយាយ​ថា អ្នកជំងឺ​ឡើង​ឈាម​ដល់​១៤ និង​មាន​ជំងឺ​បេះដូង ក្រពះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រូពេទ្យ (​អៀ​ក សា​រ៉ា​ន​) ក៏​ទាញ​យក​ថ្នាំ​នៅ​ក្នុង​កាបូប​មក​បូម​បាន​ពីរ​ម្ជុល រួច​ក៏​ចាក់​ចំ​សរសៃរ​ខ្មង​ដៃ​ឆ្វេង​ពីរ​ម្ជុល ពុំ​មាន​ប្រតិកម្ម​អ្វី​ទេ ។ បន្ទាប់​មក​ទៀត ក៏​បូម​ថ្នាំ​មួយ​ម្ជុល​ទៀត​ចា ក់​ចំ​សរសៃ​ខ្មង​ដៃស្តាំ​ថែម​មួយ​ម្ជុល ស្រាប់តែ​អ្នកជំងឺ​មាន​អាកា​រៈ​មិន​ស្រួល ហើយ​ម្តាយ​របស់​ខ្លួន​និយាយ​ថា ដូច​ជា​រមាស់មាត់ និង​ហ៊ឹង​ត្រចៀក​ណាស់​គ្រូពេទ្យ ហើយ​ចេះ​តែ​ទន់​ខ្លួន​ទន់ដៃទន់ជើង​បន្តិច​ៗ ម្តង​ប្រមា​ន​ជា​២០​នាទី​ក្រោយ ស្រាប់តែ​ប្រកាច់​ត្រដ​ខ្យល់ ហើយ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ប្រភព​បន្ត​ថា ខណៈ​ម្តាយ​របស់​ខ្លួន​ស្លាប់​ហើយ គ្រូពេទ្យ​ខាងលើ ក៏​មិន​ទាន់​ទៅ​ណា​ដែរ ដោយ​បាន​ជួយ​លើក​សាកសព​ឡើង​លើ​ផ្ទះ​និង​បាន​ផ្តល់​លុយ​ចំនួន​៣​សែន​រៀល សំរាប់​ជួយ​សំរួល​ធ្វើបុណ្យ ហើយ​អះអាង​ថា នឹង​ជួយ​ដោះស្រាយ​សំណង​ជូន​គ្រួសារ​សព ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​សារព័ត៌មាន​កោះសន្តិភាព ។