CNRP នឹង​ប្រជុំពិភាក្សា​លើ​ជំហរ​ឯកឧត្តម កឹម សុខា ដែល​គ្រោង​ចុះឈ្មោះ​បោះឆ្នោត នៅ​រសៀល​នេះ​ និពន្ធដោយ : ម៉ៅ សុផា       October-04-2016, 10:37 am         720

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CNRP នឹង​ប្រជុំពិភាក្សា​លើ​ជំហរ​ឯកឧត្តម កឹម សុខា ដែល​គ្រោង​ចុះឈ្មោះ​បោះឆ្នោត នៅ​រសៀល​នេះ​ 
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក សមាជិការ នៅ​ទីស្នាក់ការ​គណបក្ស​ខ្លួន នៅ​រសៀល​ថ្ងៃទី​០៤ តុលា​នេះ ដើម្បី​ពិភាក្សា​លើ​ជំហរ​របស់​ឯកឧត្តម កឹម សុខា និង​ជំហរ​បស់​តំណាងរាស្ត្រ​គណបក្ស មុន​ចូលប្រជុំ​សភា​។​

​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ព្រឹក​នេះ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ហាក់​មិនសូវ​ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត​ច្រើន​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា គណបក្ស​លោក​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ចំនួន​ពីរ​ចំណុច គឺ​ទី​១​លើ​គោលជំហរ​ឯកឧត្តម កឹម សុខា ដែល​គ្រោង​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​សប្ដាហ៍​នេះ​។ រីឯ​ចំណុច​មួយទៀត គឺ​ប្រជុំ​សម្រេចចិត្តថា តើ​តំ​ណា​ងា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ចូលរួម​ប្រជុំ​សភាពេញអង្គ​លើក​ទី​៧ នីតិកាល​ទី​៥ ខាងមុខនេះ ដែរ​ឬ​យ៉ាងណា​?

​ក្រៅពី​បង្ហើប​ពី​របៀបវារៈ​សម្រាប់​ប្រជុំ​ក្នុង​បក្ស​ខ្លួន​នេះ លោក យ៉ែម បុញ្ញឫទ្ធិ កត់សម្គាល់​ឃើញថា បញ្ហានយោបាយ​ហាក់ដូចជា​វិល​មករក​សភាព​ធម្មតា​បន្តិច​ម្ដងៗ​វិញ​ហើយ ក្រោយពី​គណបក្ស​មាន​អាសន​ក្នុង​រដ្ឋសភា​ទាំងពីរ បាន​ចូលរួម​ប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ជាមួយគ្នា​៕