គណបក្ស​សង្គ្រោះ​ជាតិ​រក​ច្រក​ឲ្យ​លោក កឹ​ម សុខា បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ​រក​ច្រក​ឲ្យ​លោក កឹ​ម សុខា បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត



ភ្នំពេញ​: លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា នេះ​ថា នៅ​រសៀល​ថ្ងៃ​ទី​៤ តុលា នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើការ​ប្រជុំ​ពិភាក្សា ទៅ​លើ​ការ​សម្រេចចិត្ត ចូល​ប្រជុំ​សភា និង​បញ្ជាក់​ពី​ថ្ងៃ​លោក កឹ​ម សុខា ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

លោក​បាន​បញ្ជាក់​ថា "​នា​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា មាន​ភាព​ស្ងប់ស្ងាត់ ហើយ​ភាព​ស្ងប់ស្ងាត់​នេះ នឹង​នាំ​មក​នៅ​ការ​ជជែក ដោះស្រាយ​បញ្ហា ជា​បន្តបន្ទាប់​។ ហើយ​ក្នុង​នាម​ជា តំណាងរាស្ត្រ យើង​បំពេញការងារ របស់​យើង​ដែល​ប្រជាពលរដ្ឋ ផ្តល់​សេចក្តី​ទុកចិត្ត​"៕