អេស្ប៉ាញ ត្រៀម​ប៉ះ​អ៊ីតាលី និង​អាល់​បានី ដោយ​គ្មាន Mata និង Fabregas ជម្រុះ World Cup 2018

(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប៉ះក្រុមខ្លាំងអាសូរីអ៊ិតាលី នៅរាត្រីថ្ងៃព្រហស្បតិ៍ មុនទៅជួប ក្រុមម្ចាស់ផ្ទះអាល់បានី នៅរាត្រីថ្ងៃអាទិត្យក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប ដោយពុំមានវត្តមាន Juan Mata និង Cesc Fabregas ឡើយ ដោយសារមានបញ្ហារបួស។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងថា អតីតក្រុមជើងឯកពិភពលោក ១សម័យកាលពីឆ្នាំ២០១០គោជល់អេស្ប៉ាញ បានចាប់ផ្តើមវគ្គជម្រុះ ១ប្រកួតដំបូអយ៉ាងល្អដោយបានបំបាក់ក្រុមភ្ញៀវ Liechtenstein ៨-០ ដោយ មានវត្តមាន Mata និង Fabregas ផងដែរ តែបើអវត្តមានវិញ កីឡាករខ្សែបម្រើ Manchester United, Ander Herrera នឹងត្រូវបានកោះហៅជាលើកដំបូងវិញ។

k

ជាមួយគ្នានោះដែរ កីឡាករឆ្នើមៗរបស់អេស្ប៉ាញមានដូចជា ខ្សែការពារ Sergio Ramos, Andres Iniesta និង Diego Costa សុទ្ធតែត្រូវបានកោះហៅចូលជំរុំហ្វឹកហាត់ដដែល។

k

នៅពេលថ្មីៗនេះ អេស្ប៉ាញធ្លាប់មានប្រវត្តិឈឺចាប់ក្រោមថ្វីជើងរបស់អ៊ីតាលី ២-០ កាលពីប្រកួតក្នុង Euro 2016 នៅបារាំង ដោយត្រូវហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដែលត្រូវជួបគ្នាជាថ្មីនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុង ទីក្រុង Turin ប្រទេសអ៊ីតាលីខានស្អែកនេះ៕

k

k

k

ប្រភពពី khmertalking

The post អេស្ប៉ាញ ត្រៀម​ប៉ះ​អ៊ីតាលី និង​អាល់​បានី ដោយ​គ្មាន Mata និង Fabregas ជម្រុះ World Cup 2018 appeared first on CamboSport.