តិចនិកតុបតែផ្កា ជាមួយផ្លែឈើស្រស់

តិចនិកតុបតែផ្កា ជាមួយផ្លែឈើស្រស់

ផ្កា និង ផ្លែឈើត្រូវបានមនុស្សទូទៅនិយមយកមកតាំងលម្អដើម្បីបង្កើនសោភណភាពនិងផាសុកភាពក្នុងគេហដ្ឋាន ប៉ុន្តែគេមិនដឹងថាគួរបន្ថែមអ្វីដើម្បីឱ្យផ្ការឹតតែមានភាពទាក់ទាញនោះទេ ។ គំនិតល្អមួយពី«ប្រជាប្រិយ»គឺប្រើផ្លែឈើដែលមានស្រាប់នៅក្នុងផ្ទះដូចជាផ្លែក្រូចឬក្រូចឆ្មារជាដើមមកធ្វើជាគ្រឿងសម្រាប់លម្អ ។

ប្រាកដណាស់ពេលអ្នកយកផ្កានិងផ្កែឈើទាំងនោះមកច្នៃតុបតែងបញ្ចូលគ្នានោះគេហដ្ឋានលោកអ្នកនឹងស្រស់ស្រាយតាមបែបធម្មជាតិជាងមុនជាមិនខាន ។ ខាងក្រោមនេះជាវិធីណែនាំងាយស្រួលជួយឱ្យគេហដ្ឋានអ្នកមើលទៅស្រស់បំព្រងនិងមានភាពរីករាយ ។

 

សម្ភារ
ផ្កាស្រស់ ថូផ្កាកញ្ចក់ថ្លា ផ្លែក្រូច ឬ ក្រូចឆ្មារ (ផ្លែអ្វីក៏បានដែលមិនងាយនឹងប្រែពណ៌សាច់ជាខ្មៅ) និងកាំបិត ។

 

វិធីធ្វើ
*ដំបូងយកថូផ្កាកញ្ចក់ថ្លាតូចល្មមមួយដែលអាចដាក់ផ្កាបានមួយបាច់តូច ។
*បន្ទាប់មកហាន់ក្រូចឆ្មារឬក្រូច ទទឹងផ្លែជាចំណិតៗហើយយកទៅដាក់ជាប់នឹងផ្ទៃថូកញ្ចក់ខាងក្នុងដោយរៀបច្នៃតាមចំណូលចិត្តនិងការចង់បាន ។
*ចុងក្រោយយកផ្កាដែលអ្នកបានត្រៀមតម្រៀបចូលក្នុងថូឱ្យមានរបៀបនោះជាការស្រេច ៕

ប្រភព ៖ pmhotnews

  • តិចនិកតុបតែផ្កា ជាមួយផ្លែឈើស្រស់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: