Lewandowski ថា​ Klopp អាច​នាំ​ Liverpool ឈ្នះ Premier League រដូវ​កាល​នេះ

Robert Lewandowski បាន​ព្រមាន​ Tottenham និង​ Manchester City ថា​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្នក​ចាត់​ការ​ទូទៅ​ Jurgen Klopp ឲ្យ​មែនទែន​ព្រោះ​ថា​ លោក​អាច​នឹង​នាំ​ Liverpool ​ឈ្នះ​ Premier League នៅ​រដូវ​កាល​នេះ។

 

Lewandowski ថា​ Klopp អាច​នាំ​ Liverpool ឈ្នះ Premier League រដូវ​កាល​នេះKlopp និង Lewandowski កាលនៅ Dortmund

 

ការ​លើក​ឡើង​ដូច្នេះ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​សំអាង​លើ​ហេតុ​ផល​ថា​ Liverpool មាន​ពេល​វេលា​ និង​កម្លាំង​ច្រើន​ ដោយ​សារ​ចំណេញ​មិន​ត្រូវ​ប្រកួត​ពាន​នៅ​តំបន់​អឺរ៉ុប​ ខុស​ពី​ Man City, Spurs និង​ក្រុម​ធំៗ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​លេង​ Champions League ឬ Europa League។

 

“ក្រោម​ការ​ដឹក​នាំ​របស់​ Klopp ខ្ញុំ​គិត​ថា​ Liverpool អាច​​ឈ្នះ​លីគ​លើក​នេះ។ Pep របស់ Man City នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​ក្រុម​ដទៃ​ តែ​សម្រាប់​ក្រុម​ដែល​មាន​ឱកាស​ខ្ពស់​គឺ Liverpool មូល​ហេតុ​គឺ​ពួកគេ​មិន​រវល់​ជាមួយ​ពាន​ទ្វីប​អឺរ៉ុប មាន​ពេល​វេលា​ច្រើន​ និង​មិន​មាន​បញ្ហា​របួស។” Lewandowski ប្រាប់ក្នុង​កិច្ចសម្ភាសន៍។

 

Lewandowski ថា​ Klopp អាច​នាំ​ Liverpool ឈ្នះ Premier League រដូវ​កាល​នេះ

 

Lewandowski ធ្លាប់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​ Klopp កាល​នៅ Borussia Dortmund ដោយ​ស៊ុត​បញ្ចូល​ទី ៧៤​គ្រាប់​ ក្នុង​១៣១​ប្រកួត ​មុន​ពេល​ផ្ទេរ​ទៅ​កាន់​ Bayern Munich​៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror