គួរ​ទិញ​មួយ​ណា​រវាង​ ​DJI Mavic Pro​ ​និង​ ​GoPro​ ​Karma?

DJI Mavic Pro​ ​និង​ ​GoPro​ ​Karma​ ​ជា​ ​Drone​ ​ដែល​​ទើប​បង្ហាញ​ខ្លួន​ដំណាល​គ្នា​ ​​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​មួយ​យក​ទៅ​ប្រើ​ ដោយ​សារ​ពួក​វា​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​មិន​ចាញ់​គ្នា។

 

ដូចនេះ Sabay នឹងប្រៀបធៀបលក្ខណៈពិសេសនៃ Drone ទាំង ២ ម៉ូដែល​នេះសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រិយមិត្ត​វិភាគមុនសម្រេចជ្រើសទៅប្រើប្រាស់។

 

គួរ​ទិញ​មួយ​ណា​រវាង​ ​DJI Mavic Pro​ ​និង​ ​GoPro​ ​Karma?

 

DJI Mavic Pro

GoPro Karma

កាមេរ៉ា

១២​ ​មេហ្គាភិចសែល

១២​ ​មេហ្គាភិចសែល

គុណភាព​ថត​វីដេអូ

4K

4K

មុខងារ​ទប់​លំនឹង​រូប

Gimbal 3 axis -90° ដល់ +30°

Gimbal 3 axis -90° ដល់

ទម្ងន់

៧៣៤ក្រាម

១០០៦ក្រាម

វិមាត្រ

83x83x198mm

89.9×224.3×356.2mm

ល្បឿន​ហោះ

៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

៥៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

រយៈ​ពេល​ហោះ​ ​ពេល​ថាមពល​ពេញ

២៧​ ​នាទី

២០​ ​នាទី

ចម្ងាយ​ហោះ

៧​ ​គីឡូម៉ែត្រ

៣​ ​គីឡូម៉ែត្រ

តម្លៃ (បរទេស)

១ ០០០​ ​ដុល្លារ

១ ០៩៩​ ​ដុល្លារ

 

Drone ទាំង​ ២ ម៉ូដែល​នេះពិត​ជាមាន​បច្ចេកវិទ្យាមិនលើសខ្វះគ្នាប៉ុន្មាននោះ​ទេ ប៉ុន្តែបើក្រឡេកមើលប្រវត្តិ​នៃក្រុមហ៊ុនទាំង ២ ឃើញ​​ថា DJI ជាក្រុមហ៊ុនផលិត Drone ដែលទទួលស្គាល់គុណភាពពី​អ្នកប្រើប្រាស់ជុំវិញពិភពលោក ខណៈដែល Karma ជា Drone ដំបូងរបស់ GoPro​ជាក្រុមហ៊ុនមានជំនាញខាងផលិតកាមេរ៉ាប្រភេទ Action។

 

បើ​និយាយ​ពី​ល្បឿន​ហោះ រយៈ​ពេល​ហោះ និង​ចម្ងាយ​ហោះ DJI Mavic Pro ស៊ីដាច់ GoPro Karma ទៅហើយ ឯតម្លៃ​ក៏​ធូរថ្លៃជាង​ដល់ទៅប្រមាណ ១០០ ដុល្លារ។ ប៉ុន្តែ​សម្រាប់​អ្នក​ចង់​ផ្លាស់ប្តូរ​បទពិសោធន៍​បច្ចេកវិទ្យា​កាមេរ៉ា​ប្រភេទ Action លើ​ដ្រូន អាច​ជ្រើសរើស​ GoPro Karma។

គួរ​ទិញ​មួយ​ណា​រវាង​ ​DJI Mavic Pro​ ​និង​ ​GoPro​ ​Karma?

 

គួរ​ទិញ​មួយ​ណា​រវាង​ ​DJI Mavic Pro​ ​និង​ ​GoPro​ ​Karma?

 

គួរ​ទិញ​មួយ​ណា​រវាង​ ​DJI Mavic Pro​ ​និង​ ​GoPro​ ​Karma?

 

គួរ​ទិញ​មួយ​ណា​រវាង​ ​DJI Mavic Pro​ ​និង​ ​GoPro​ ​Karma?

 

 

 

អាន​បន្ត​ ​៖​ GoPro Karma​ ​យន្តហោះ​ ​Drone​ ​ស៊េរី​ថ្មី​​ ​គូប្រជែង DJI
អាន​បន្ត​ ​៖​ បច្ចេកទេស​ថត​រូប Pre-Wedding ប្លែកៗ កំពុង​ល្បី​ខ្លាំង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​petapixel