ក្រោយ​ពី​ឈប់​សម្រាក​ភ្ជុំបិណ្ឌ ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ស្រូត​ដំណើរ​បន្ត​ទៅ​ខេត្ត​ព្រះ​សីហនុ

ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” បាន​​ចេញ​ដំណើរ​ពី​ភ្នំ​ពេញ​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ​ ដែល​ជា​ក្រុង​ធំ​បង្អស់​នៅ​ប៉ែង​ខាង​ត្បូង​ប្រទេស​កម្ពុជា និង​ជា​ទី​ក្រុង​កំពង់ផែ​សមុទ្រ​ធំ​​ជាង​គេ​នៅ​កម្ពុជា។

 

នេះ​ជា​វគ្គ​ទី ២ របស់​ក្រុម​ទី ១ នៃ​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ដែល​បាន​បន្ត​ដំណើរ​ទៅ​ស្វែង​រក​ដំណឹង​នៅ​ខេត្ត​ចំនួន​ ៣​ទៀត គឺ​ខេត្ត​ព្រះសីហនុ ខេត្ត​កោះ​កុង និង ខេត្ត​កំពង់​ស្ពឺ បន្ទាប់​ពី​វគ្គ​ទី ១ បាន​ប្រមែប្រមូល​ព័ត៌មាន​ជាច្រើន​នៅ​ខេត្ត​តាកែវ កែប និង ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ កន្លង​ទៅ។

 

ក្រោយ​ពី​ឈប់​សម្រាក​ភ្ជុំបិណ្ឌ ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ស្រូត​ដំណើរ​បន្ត​ទៅ​ខេត្ត​ព្រះ​សីហនុ

 

 

“ផ្លូវ​ទៅ​ស្រុក” គឺជា​ឈ្មោះ​គម្រោង​មួយ​របស់​ Sabay ដោយ​​គម្រោង​នេះ​នឹង​ប្រើ​ពេល​ ៣ ខែ ដើម្បី​ស្វែង​រក​ដំណឹង​នៅ​តាម​ភូមិ ឃុំ ស្រុក​ មួយ​ចំនួន នៅ​ទូទាំង​រាជធានី ខេត្ត របស់​កម្ពុជា ដែល​ដំណឹង​ទាំង​នោះ​រួមមាន៖
 

-ប្រវត្តិសាស្ត្រ
-សិល្បៈ វប្បធម៌ ប្រពៃណី
-សក្ដានុពល​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ
-មុខម្ហូប​តាម​តំបន់
-ជំនឿ​ប្លែកៗ
-រមណីយដ្ឋាន​ស្រស់​ស្អាត​នានា ទាំង​បែប​ធម្មជាតិ​ និង កែច្នៃ របស់​កម្ពុជា ជូន​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ។

 

សូម​បញ្ជាក់​ថា “ផ្លូវ​ទៅស្រុក” មាន​ ៤ ក្រុម ឥឡូវ​នេះ​ក្រុម​ទី ១ បាន​ចេញ​ដំណើរ​ស្វែង​រក​ដំណឹង​ជោគជ័យ​រួច​មក​ហើយ​នៅ​ខេត្ត​ចំនួន​ ៣ និង បន្ត​ដំណើរ​ ៣ ខេត្ត​ទៀត គឺ ខេត្ត​ព្រះសីហនុ កោះកុង និង ខេត្ត​កំពង់​ស្ពឺ ដែល​នឹង​ប្រើ​រយៈពេល ១០ ថ្ងៃ។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ផ្ដល់​ព័ត៌មាន​មក​កាន់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ដើម្បី​ផ្សព្វផ្សាយ​ពី​សក្កដានុពល​ នៃ​ខេត្ត​របស់​ខ្លួន​នោះ​ សូមទាក់ទង​តាម​រយៈ​លេខ ៖ 010​ 702 777 /015 373 673
 
សូមចុចអាន៖ ក្រុម​ការងារ “ផ្លូវទៅស្រុក” ​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព ​ដើម្បី​សម្រាក​ភ្ជុំ
សូមចុចអាន៖ ផែ​ត្រី​ថ្មី កន្លែង​ប្រមូល​ផល​សមុទ្រ​ថ្មី​នៅ​​ខេត្ត​កំពត
សូមចុចអាន៖ រមណីយដ្ឋាន​ ឋានសួគ៌បូកគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

 
ចង់ដឹង​ព័ត៌មាន​ច្រើន​ទៀត​អំពី​ផ្លូវ​ទៅស្រុក​ចុចអាន​ត្រង់​នេះ

ដោយ៖ វិបុត្រ