គម្រោង​ខុនដូ​៣៦​ជាន់ Royal Bayview ដ៏​ធំ​នៅ​ព្រះសីហនុ ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ឃើញ​ហើយ​ចង់​ទិញ

គម្រោង​ខុនដូ​នៅ​ធំ​នៅ​បណ្ដោយ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ROYAL BAYVIEW ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​របស់​ចិន​មួយ នៅ​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា កន្លង​ទៅ​នេះ ដោយ​មាន​ភ្ញៀវ​កិត្តិយស​សំខាន់ៗ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ចូលរួម​យ៉ាង​ច្រើន។

 

គម្រោង​ខុនដូ​៣៦​ជាន់ Royal Bayview ដ៏​ធំ​នៅ​ព្រះសីហនុ ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ឃើញ​ហើយ​ចង់​ទិញ

 

ROYAL BAYVIEW គឺ​ជា​គម្រោង​ខុនដូ​របស់ ហុងលានគ្រុប (Hong Lian Group) ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ល្បី​ឈ្មោះ​មួយ​នៅ​ទីក្រុង​សិនជិន ប្រទេស​ចិន និង​មាន​បទ​ពិសោធន៍​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ជាង​២០​ឆ្នាំ ជាមួយ​គម្រោង​ធំៗ​ជា​ច្រើន។

 

ខុនដូ​នេះ នឹង​លាត​សន្ធឹង​លើ​បណ្ដោយ​ឆ្នេរ​ ឯករាជ្យ ប្រវែង ២៤១ ម៉ែត្រ ខណៈ​ក្រុមហ៊ុន សហការ​ជាមួយ​រដ្ឋាភិបាល បង្កើត​សួន​ក្រវាត់​បៃតង​ដ៏​ស្រស់​ស្អាត​ប្រវែង ១០០០ ម៉ែត្រ​ផង​ដែរ។ ទេសភាព​បៃតង​ស្រស់​ត្រកាល​ជុំវិញ​ខុនដូ នឹង​ផ្ដល់​នូវ​ផាសុកភាព និង​អារម្មណ៍​លំហែ​កាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ស្នាក់​នៅ។ ROYAL BAYVIEW នឹង​ត្រូវ​សង់​លើ​ផ្ទៃ​ដី​សរុប​ជាង ១៦ ម៉ឺន​ម៉ែត្រ​ការេ មាន​ចំនួន ៣ អគារ A, B, C និង​កម្ពស់ ៣៦ ជាន់។ ឯ​បន្ទប់​សរុប​មាន​ចំនួន ១៣៤៤ បន្ទប់ ក្នុង​នោះ​ជាន់​ផ្ទាល់​ដី GF ជាន់​ទី​១ និង​ទី​២ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កាស៊ីណូ, ជាន់​ទី​៣ ជា សួន​ច្បារ ហើយ​ពី​ជាន់​ទី​៤ ដល់​ទី​៣៦ ជា​បន្ទប់​ខុនដូ ជាន់​ទី​៣៧ ជា​សួន​លើ​ដំបូល។

 

បន្ទប់​ស្នាក់​នៅ​នីមួយៗ ត្រូវ​បាន​រចនា​តាម​ស្តង់ដារ​លំនៅឋាន​ល្អ​ប្រណីត មាន​វេរ៉ង់ដា (Balcony) ប្រវែង ៣,៦ ម៉ែត្រ។ អគារ​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​វ័យ​ឆ្លាត WiFi កាមេរ៉ា​សុវត្ថិភាព CCTV ជណ្ដើរ​យន្ត​ឆូត​កាត ចំណត​រថយន្ត​ស្វ័យប្រវត្តិ-ល- ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​អតិថិជន​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​ទំនុក​ចិត្ត។

 

គម្រោង​ខុនដូ​៣៦​ជាន់ Royal Bayview ដ៏​ធំ​នៅ​ព្រះសីហនុ ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ឃើញ​ហើយ​ចង់​ទិញ

 

ជាន់​ទី​៣ គឺ​ជា​សួន​ច្បារ​លំហ​អាកាស (Sky Garden) ដែល​មាន​អាង​ហែល​ទឹក បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ (Locker) កន្លែង​ហាត់​ប្រាណ សួន​បៃតង​សម្រាប់​លំហែ​កាយ និង​ហាង​កាហ្វេ (Outdoor Café)។ ឯ​សួន​លើ​ដំបូល (Top Roof Garden) នៅ​ជាន់​ទី​៣៧ វិញ មាន​អាង​ហែល​ទឹក Infinity Pool ដែល​មាន​ទឹក​ថ្លា​ចាំង​រាប​ស្មើ​ដូច​កញ្ចក់ កន្លែង​ហាត់​ប្រាណ កន្លែង​អាំង​សាច់ BBQ ហាង​កាហ្វេ កន្លែង​សម្រាប់​សម្រាក​កម្សាន្ត-ល-។

 

គម្រោង ROYAL BAYVIEW កំពុង​ចាប់​ផ្ដើម​កម្មវិធី​ពិសេស​ជាមួយ​កាត​សមាជិក VIP ដោយ​អ្នក​បង់​ត្រឹម​តែ ១០០០ ដុល្លារ នោះ​អ្នក​អាច​ប្ដូរ​បាន​ទឹក​ប្រាក់ ១០.០០០ ដុល្លារ​សម្រាប់​ប្រើប្រាស់។ បើ​អតិថិជន​សម្រេច​ចិត្ត​មិន​ទិញ​វិញ​ក្នុង​ថ្ងៃ​បើក​សម្ពោធ នោះ​ទឹក​ប្រាក់ ១០០០ ដុល្លារ​របស់​អ្នក នឹង​ត្រូវ​ប្រគល់​ជូន​វិញ។ សូម​ចុះ​ឈ្មោះ​ធ្វើ​កាត​សមាជិក VIP ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​នេះ។

 

ROYAL BAYVIEW នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ ដែល​មាន​តម្លៃ​មធ្យម​ប្រហែល ២០០០ ដុល្លារ (ក្នុង​១​ម៉ែត្រ​ការេ)។ គម្រោង​ចាប់​ផ្ដើម​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។ លោក​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​គម្រោង​នេះ សូម​ទាក់ទង​លេខ (+855)23 9 22228

 

គម្រោង​ខុនដូ​៣៦​ជាន់ Royal Bayview ដ៏​ធំ​នៅ​ព្រះសីហនុ ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ឃើញ​ហើយ​ចង់​ទិញ

 

Hong Lian Group កំពុង​អភិវឌ្ឍ​គម្រោង ២ នៅ​កម្ពុជា គឺ​គម្រោង SKYLINE ក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុង​ដាក់​លក់​យ៉ាង​ក្ដៅ​គគុក និង​គម្រោង ROYAL BAYVIEW ក្នុង​ក្រុង​ព្រះសីហនុ ដែល​កំពុង​តែ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ៕

 

គម្រោង​ខុនដូ​៣៦​ជាន់ Royal Bayview ដ៏​ធំ​នៅ​ព្រះសីហនុ ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ឃើញ​ហើយ​ចង់​ទិញ

 

គម្រោង​ខុនដូ​៣៦​ជាន់ Royal Bayview ដ៏​ធំ​នៅ​ព្រះសីហនុ ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ឃើញ​ហើយ​ចង់​ទិញ

 

អត្ថបទ៖ ពាណិជ្ជកម្ម