ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !

6 Videos


ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់មហាជន ដែលស្ងាត់ៗស្រាប់តែពិធីការិនីរូបស្រស់ប្រចាំស្ថានីយទូរទស្សន៍ MyTV ភា បុទុមរស្មី ហៅ VJ រស្មី សម្រាលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ និង ទ្រលុកទ្រលន់ម្នាក់ ក្រោយពីរៀបការបានប្រហែលជាជិតមួយឆ្នាំនោះ ។

ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !

ចាប់តាំងពីរៀបការហើយ VJ រស្មី ហាក់ស្ងប់ស្ងាត់ប្លែក ហើយចំពោះព័ត៌មានដែលនាងមានផ្ទៃពោះរហូតដល់សម្រាលនេះក៏មិនសូវមានអ្នកដឹងប៉ុន្មានដែរ ដោយនាងហាក់ដូចជាមិនចង់ឱ្យមានព័ត៌មានល្បីពីជីវិតឯជនរបស់នាង និង គ្រួសារឡើយ ។ ចំពោះលើទំព័រហ្វេសប៊ុករបស់ពិធីការិនីនេះទៀតសោត ក៏គេមិនសូវឃើញមានបង្ហោះរូបច្រើនដែលទាក់ទងនឹងគ្រួសារដែរ ។

ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !

ដោយឡែកទើបតែនៅពេលថ្មីៗនេះទេ ដែលនៅលើទំព័រហ្វេសប៊ុករបស់នាង គេឃើញមានបង្ហោះរូបកូនប្រុសប៉ុន្មានសន្លឹក ដែលបានបញ្ជាក់ថានាងទើបនឹងសម្រាលកូនហើយ ។ បើតាមព័ត៌មានក៏បានឱ្យដឹងដែរថា ពិធីការិនី ភា បុទមរស្មី ហៅ VJ រស្មី ទើបតែសម្រាលបានកូនប្រុសម្នាក់ បានប្រមាណជាជាងពីរសប្តាហ៍ហើយ ។

ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !

ជាមួយនឹងព័ត៌មាន VJ រស្មី សម្រាលបានកូនប្រុសយ៉ាងទ្រលុកទ្រលន់ និង គួរឱ្យស្រឡាញ់ម្នាក់នេះដែរ មានបណ្តាអ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេនាំគ្នានិយាយថា VJ រស្មី បានក្លាយជាម្តាយគេទាំវ័យក្មេងហើយ ព្រោះពីមុនគេហាក់មិនសូវបានឃើញ ឬ ដឹងថានាងពរពោះឡើយ ស្រាប់តែស្ងាត់ៗនាងបានសម្រាលកូនដូច្នេះ ៕ សាកល

ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !ស្ងាត់មួយរយៈ ស្រាប់តែ VJ រស្មី សម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ !