មិន​ដែល​ដឹង​សោះ​ថា​ ការ​បំពុល​ខ្យល់​​មាន​ប្រយោជន៍​ដ៏​ចម្លែក​មួយ​សម្រាប់​ផែនដី​ តើ​ជា​អ្វី?

មនុស្សគ្រប់គ្នាលើផែនដីដឹងថា ការបំពុលខ្យល់ គឺឃាតកមួយដែលសម្លាប់ជីវិតមនុស្ស ហើយវាកំពុងតែមានសភាពធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ? ប៉ុន្តែស្រាប់តែមានការបង្ហាញថា ការបំពុលខ្យល់នេះ មានប្រយោជន៍មួយសម្រាប់ផែនដី ដូចនេះ តើជាអ្វី?

ពាក់ព័ន្ធនឹងការបំពុលខ្យល់នេះ បើតាមការសិក្សាថ្មីមួយលើទីក្រុងចំនួន៣,០០០ ទីក្រុង នៅលើពិភពលោក ដោយអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ធាតុបំពុលតូចៗបានកើនឡើង៨% ពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ហើយការរកឃើញនេះ បង្ហាញថា ស្ថានភាពនេះមានលក្ខណៈអាក្រក់ខ្លាំងនៅក្នុងតំបន់ដែលមានចំណូលទាប និងចំណូលមធ្យម ដោយទីក្រុងចំនួន៩៨%នៅតំបន់ទាំងនោះ មិនអាចគោរពតាមគោលការណ៍ណែនាំរបស់អង្គការ WHO ស្ដីពីគុណភាពខ្យល់។ ចំណែកនៅផ្នែកខាងប្រទេសអ្នកមានវិញ តួលេខនេះ គឺ៥៦%។

ការសិក្សាថ្មីៗនេះ បានបង្ហាញថា ធាតុតូចនៃស៊ុលផួ នីត្រូសែនអុកស៊ីត កាបូនខ្មៅ និងធាតុបំពុលផ្សេងទៀត ជាកត្តារួមចំណែកធ្វើឲ្យមានការស្លាប់របស់មនុស្សជាង៣លាននាក់ជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ ធាតុទាំងអស់នេះ បើវាកាន់តែតូច នោះកម្រិតគ្រោះថ្នាក់របស់វាក៏កាន់តែខ្លាំងដែរ ព្រោះថាវាអាចចូលទៅក្នុងសួត ឬឆ្លងកាត់ចូលទៅក្នុងផ្លូវសរសៃឈាម ដែលបណ្ដាលឲ្យកើតមាននូវជំងឺហឺត ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ លើសពីនេះទៀត បើតាមការសិក្សាថ្មីមួយអំពីធម្មជាតិ បានបញ្ជាក់ថា បន្ទុកនៃការបំពុលខ្យល់បែបនេះ នឹងកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០៥០។

ផ្ទុយពីអ្វីដែលបានលើកឡើងខាងលើ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ហើយដែលមនុស្សភាគច្រើនមិនដែលបានដឹងនោះគឺថា មួយចំនួននៃសារធាតុពុលទាំងនោះ មាននូវប្រភេទស្រទាប់ប្រាក់ខាងក្នុង ដែលវាជួយធ្វើឲ្យផែនដីត្រជាក់។ នេះគឺមានភាពត្រឹមត្រូវជាពិសេសចំពោះសមាសធាតុស៊ុលផួ ដែលបញ្ចេញមកពីរោងចក្រថាមពលធ្យូងថ្ម។ សមាសធាតុនេះជះពន្លឺព្រះអាទិត្យត្រលប់ចូលទៅកាន់បរិយាកាសវិញ ហើយការពារមិនអោយពន្លឺនេះមកដល់ផែនដីបាន។

ឥទ្ធិពលរបស់កាបូនខ្មៅវិញ មានលក្ខណៈស្មុគស្មាញជាងនេះ ដោយសារម្រែងភ្លើងដែលចេញពីការដុតនេះ បានផ្ដល់នូវស្រមោលបិទបាំងផង និងស្រូបយកពន្លឺព្រះអាទិត្យផង ព្រមទាំងបង្កើននូវកម្ដៅក្នុងបរិយាកាសនៅរយៈកម្ពស់ប្រហែលពី២ ទៅ៦គីឡូម៉ែត្រលើកម្រិតនីវ៉ូទឹកសមុទ្រ។ ប៉ុន្តែជាសំណាងមិនល្អ វាកើតឡើងនៅកន្លែងដែលភាគច្រើននៃផ្ទាំងទឹកកកនៃពិភពលោកស្ថិតនៅ ដូចនេះហើយសារធាតុកាបូនខ្មៅនេះ អាចធ្វើឲ្យកម្រិតនៃការរលាយនៃផ្ទាំងទឹកកកទាំងអស់នោះកើនឡើងលឿន។

យ៉ាងណាក៏ដោយ ឥទ្ធិពលធ្វើឲ្យត្រជាក់របស់សារធាតុទាំងអស់នេះ ហាក់មានខ្លាំង ជាក់ស្ដែងការសិក្សាមួយនៅក្នុងឆ្នាំ២០០៩ បានបង្ហាញថា ប្រហែល៤៧%នៃឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឲ្យឡើងកម្ដៅផែនដី ត្រូវបានបិទបាំងដោយពពកធំៗនៃសារធាតុតូចៗទាំងនេះទៅទៀត។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • មិន​ដែល​ដឹង​សោះ​ថា​ ការ​បំពុល​ខ្យល់​​មាន​ប្រយោជន៍​ដ៏​ចម្លែក​មួយ​សម្រាប់​ផែនដី​ តើ​ជា​អ្វី?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: