ទាំងនេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យមាន​កំណក​ឈាម​ស្ទះ​ក្នុង​សរសៃឈាម​

    ​កំណក​ឈាម​ក្នុង​សរសៃឈាម​កើតឡើង នៅពេលដែល​មានការ​ខូចខាត​នៅ​ខាងក្នុង​សរសៃឈាម​ទាំង​តូច​ទាំង​ធំ​។ ឈាម​នឹង​ចាប់ផ្ដើម​កក ប្រសិនបើ​វា​ឈប់​ហូរ ហើយ​ករណី​ជំងឺ​ខ្លះ ក៏​អាច​បង្ក​ឱ្យ​ឈាមកក​ដែរ​។​

​    ​ការ​កកឈាម​ក្នុង​សរសៃឈាម​កើតឡើង​នៅពេល​មនុស្ស​ម្នាក់ មាន​សាច់ដុំ និង​សរសៃ​មិនអាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ដើម្បី​រុញ​ឈាម​ទៅ​បេះដូង​។ វា​គ្រាន់តែ​ជាការ​កកស្ទះ​ដំបូង ប្រសិនបើ​ទុក​យូរ វា​នឹង​ក្លាយជា​គាំងបេះដូង​ក៏មាន​។​

​    ​ការស្ទះ​សរសៃឈាម​អាច​បណ្ដាលឱ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ក៏មាន​។​

​    ​* មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​៖
​    ​- ជក់បារី​
​    ​- ទទួលទាន​អាហារ​សម្បូរ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ច្រើន​
​    ​- ធ្លាប់មាន​ការវះកាត់ ធ្វើឱ្យប៉ះពាល់​ដល់​លំហូរ​ឈាម​
​    ​- ធ្លាប់​របួស​សរសៃឈាម​
​    ​- មាន​ជំងឺ​បេះដូង​
​    ​- ជំងឺ​កន្ត្រាក់​ថត​បេះដូង​លើ ញឹកញាប់​៕