សាហាវ​មែន វាយ​សម្លាប់​បងថ្លៃ​ស្រី ដោយសារ​ខឹង​រឿង​ស្រវឹងស្រា ជេរ​ម្រា​យ​ហុយ​ដី​

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជាឃាតក សម្លាប់ស្ត្រីវ័យ ៣០ឆ្នាំ ទាំងអក្រាតកាយ ហើយអូសសព យកទៅបោះចោល នៅក្នុងព្រៃមួយកន្លែង ស្ថិតនៅចំណុចអូរជុំ ក្រោយភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលសមត្ថកិច្ចសង្ស័យ ជាករណីរំលោភសម្លាប់ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរជុំ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាឃាតក មានឈ្មោះ ទី តី អាយុ ១៩ឆ្នាំ គឺត្រូវជាប្អូនថ្លៃ របស់ស្ត្រីរងគ្រោះ ហើយបើយោងតាម ចម្លើយសារភាព របស់ជនសង្ស័យ បញ្ជាក់ថា គេមិនបានរំលោភ សម្លាប់ ស្ត្រីរងគ្រោះឈ្មោះ ក្រែត ស្រីមុំ អាយុ ៣០ឆ្នាំ នោះទេ គឺរូបគេខឹងនឹងបងថ្លៃ ស្រវឹងស្រា ហើយជេម្រាយខ្លួន ធ្វើឲ្យរូបគេខឹង ហើយក៏វាយចំគល់ក ៣ដៃសន្លប់ ថែម ៣ឈើជ្រុងទៀត បណ្តាលឲ្យបាក់កស្លាប់ ទើបអូសទៅចោល កណ្តាលព្រៃ រួចជិះម៉ូតូមកផ្ទះ ជាធម្មតា៕

Loading...

សាហាវ​មែន វាយ​សម្លាប់​បងថ្លៃ​ស្រី ដោយសារ​ខឹង​រឿង​ស្រវឹងស្រា ជេរ​ម្រា​យ​ហុយ​ដី​

សាហាវ​មែន វាយ​សម្លាប់​បងថ្លៃ​ស្រី ដោយសារ​ខឹង​រឿង​ស្រវឹងស្រា ជេរ​ម្រា​យ​ហុយ​ដី​

ប្រភព៖ វត្តភ្នំ