ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល ៣០ នាក់ ក្នុង​ថ្ងៃ​ទី​៣ តុលា នៅ​ទូ​ទាំង​ប្រទេស

ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល ៣០ នាក់ ក្នុង​ថ្ងៃ​ទី​៣ តុលា នៅ​ទូ​ទាំង​ប្រទេស



ភ្នំពេញ​: យោង​តាម​របាយការណ៍​របស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស កើតឡើង​ចំនួន​១១​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥ នាក់ រង​របួសធ្ងន់ ២០ នាក់ និង​រង​របួសស្រាល ១០ នាក់​។

នៅ​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួម​មាន ម៉ូតូ​ចំនួន​២១​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង និង​គ្រោះថ្នាក់​ដល់ អ្នក​ថ្មើរជើង​២​នាក់​។

ប្រភព​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្តាល ឲ្យ​កើត​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន ២​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​៣​លើក , មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្ដាំ​១​លើក​, ប្រជែង​១​លើក​, ក្នុង​នោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២៥ នាក់ (​យប់​៩​នាក់​)៕