មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២​នាក់ ត្រូវ​បញ្ជូន​មក​សាលាដំបូង ខេត្តស្វាយរៀង

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២​នាក់ ត្រូវ​បញ្ជូន​មក​សាលាដំបូង ខេត្តស្វាយរៀង



ស្វាយ​រៀង​: មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២ នាក់ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ភូមិ​បា​វិត សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា កន្លង​មក រួម​ជាមួយ​គ្រឿងញៀន ចំនួន​២៩​កញ្ចប់​នោះ ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​មក​កាន់​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ហើយ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦​។

កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​នោះ ឈ្មោះ អៀង ប៊ុ​ន​ណា​រិ​ទ្ធ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ឈ្មោះ អេ​ង ជីវ​ន្ទ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ មិន​ពិតប្រាកដ​។ យុវជន ២​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ។

ចំណែក​វត្ថុ​តាង ដែល​សមត្ថកិច្ច ដកហូត​បាន មាន​ដូច​ជា ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​២៩​កញ្ចប់ ទម្ងន់ ១៨ ក្រាម​, ទូរ​សព្ទ័​ដៃ ១​គ្រឿង​, ម៉ូតូ ១​គ្រឿង​, នាឡិកា ២​គ្រឿង​, ប្រាក់​ខ្មែរ ៤៩.០០០ រៀល និង​ប្រាក់​អា​មេ​រិ​ក ៤ ដុល្លារ រួម​ទាំង​សម្ភារៈ​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​៕