ឱសថដោះស្រាយ​បញ្ហា​ស្រមុក​ដើម្បី​បាន​ដេក​សុខ​ស្រួល​មួយ​យប់​ទល់​ភ្លឺ​ទាំង​អស់​គ្នា​

ឱសថដោះស្រាយ​បញ្ហា​ស្រមុក​ដើម្បី​បាន​ដេក​សុខ​ស្រួល​មួយ​យប់​ទល់​ភ្លឺ​ទាំង​អស់​គ្នា​

ទានដំណេកជាអាហារដ៏សំខាន់មួយរបស់សុខភាព។ ហេតុនេះហើយបានជារាល់ពេលដែលពុំបានទទួលទានអាហារឆ្ងាញ់នេះឆ្អែត សុខភាពយើងតែងមានបញ្ហាដោយខានពុំបាន។ និយាយដល់រឿងដំណេក អ្នកខ្លះដេកលក់ត្រង់ជើងភ្លឹងស្ងាត់ឈឹងគ្មានឮមាត់សូម្បីតែមួយម៉ាត់ ខណៈអ្នកខ្លះដេកភ្នែកបិទដែរតែចំហទាំងមាត់ និងច្រមុះស្រមុកចង់រង្គើផ្ទះផ្អើលអស់កណ្តុរកន្លាតរត់ប្រសាចចែកជើងគ្នាប្រកាសអាសន្នឱ្យរើទីលំនៅទាំងកណ្តាលយប់។ អ្នកមិនធ្លាប់ដេកក្បែរដៃគូដេកស្រមុកពិតជាមិនដឹងថានៅមិនសុខក្នុងអារម្មណ៍ប៉ុណ្ណាទេ។ តែខាងក្រោមនេះ យើងមានវិធីធ្វើឱសថដើម្បីដោះស្រាយ៖

គ្រឿងផ្សំ៖

ក្រូចឆ្មារ        ១/៤ ចំណិត

ការ៉ុត            ២ ផ្លែ

ឫសខ្ញី           ១ សរសៃ

ផ្លែប៉ោម       ២ ផ្លែ

របៀបធ្វើ៖

យកគ្រឿងផ្សំទាំងប៉ុន្មានមុខខាងលើដាក់ចូលក្នុងម៉ាស៊ីនកៀបយកទឹក ឬដាក់ក្នុងម៉ាស៊ីនក្រឡុកចូលគ្នាជាការស្រេច។

របៀបប្រើ៖

កុំភ្លេចទទួលទានវាជាប្រចាំរៀងរាល់មុនពេលចូលគេង។ បង្កើតការទទួលទានឱសថផ្សំខ្លួនឯងឱ្យក្លាយជាទម្លាប់មួយ នោះអ្នកនឹងលែងមានបញ្ហាស្រមុកទៀតជាមិនខាន៕

ប្រភព ៖ mohameas, somedaily

  • ឱសថដោះស្រាយ​បញ្ហា​ស្រមុក​ដើម្បី​បាន​ដេក​សុខ​ស្រួល​មួយ​យប់​ទល់​ភ្លឺ​ទាំង​អស់​គ្នា​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:សុខភាព
Tags: