ការ៉ុត ឆៃថាវ​ក្រហម​ ប៉េងប៉ោះ និង​ខ្ទឹម​ស ជា​បន្លែ​​អាហារ​ដែល​ជួយ​លាង​ជម្រះ​ថ្លើម

ការមានបញ្ហាដូចជាទល់លាមក ឈឺត្រង់ផ្នែកពោះ បាត់បង់ចំណង់អាហារ គឺសុទ្ធតែបណ្តាលមកពីការកើតមានជំងឺដែលទាក់ទងទៅនឹងថ្លើម។ ដើម្បីឱ្យថ្លើមត្រូវលាងជម្រះ និងមានសុខភាពល្អ អាហារខាងក្រោមនេះជាដំណោះស្រាយ៖

ការ៉ុត ឆៃថាវ​ក្រហម​ ប៉េងប៉ោះ និង​ខ្ទឹម​ស ជា​បន្លែ​​អាហារ​ដែល​ជួយ​លាង​ជម្រះ​ថ្លើម

១. ការ៉ុត

ការ៉ុតសម្បុរដោយ ហ្លូតាសាយអូន (Glutathione) សារធាតុប្រឆាំងនឹងជំងឺមហារីក ហ្វ្លាវឺណយ (Flavonoids) និងបេតាការ៉ូទីន (Beta-carotene) ដែលអាចជួយលាងជម្រះថ្លើមបានយ៉ាងល្អ។

ការ៉ុត ឆៃថាវ​ក្រហម​ ប៉េងប៉ោះ និង​ខ្ទឹម​ស ជា​បន្លែ​​អាហារ​ដែល​ជួយ​លាង​ជម្រះ​ថ្លើម

២. ប៉េងប៉ោះ

ប៉េងប៉ោះក៏សម្បូរដោយសារធាតុ Glutathione និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលអាចជួយថ្លើមក្នុងការបន្សាបជាតិពុល និងបង្ការទម្រង់ផ្សេងៗនៃជំងឺមហារីកបានផងដែរ។

ការ៉ុត ឆៃថាវ​ក្រហម​ ប៉េងប៉ោះ និង​ខ្ទឹម​ស ជា​បន្លែ​​អាហារ​ដែល​ជួយ​លាង​ជម្រះ​ថ្លើម

៣. ឆៃថាវក្រហម

ឆៃថាវក្រហមមានផ្ទុកបេតាការ៉ូទីន (Beta-carotene) និងសារធាតុប្រឆាំងនឹងជំងឺមហារីកមាននាទីជួយលាងជម្រះ និងជួយឱ្យថ្លើមបំពេញមុខងារបានល្អប្រសើរ។

ការ៉ុត ឆៃថាវ​ក្រហម​ ប៉េងប៉ោះ និង​ខ្ទឹម​ស ជា​បន្លែ​​អាហារ​ដែល​ជួយ​លាង​ជម្រះ​ថ្លើម

៤. ខ្ទឹមស

ខ្ទឹមស ជាគ្រឿងទេសដែលមានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលអាចជួយលាងជម្រះថ្លើមបានយ៉ាងល្អ និងងាយស្រួលរក។ ខ្ទឹមសមានផ្ទុកអាលីស៊ីន (Allicin) និងសេលីនៀម (Selenium) ដែលអាចជួយលាងជម្រះជាតិពុលចេញពីក្នុងថ្លើមបានយ៉ាងល្អ៕

ប្រភព ៖ mohameas

 

  • ការ៉ុត ឆៃថាវ​ក្រហម​ ប៉េងប៉ោះ និង​ខ្ទឹម​ស ជា​បន្លែ​​អាហារ​ដែល​ជួយ​លាង​ជម្រះ​ថ្លើម已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:សុខភាព
Tags: