តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ភរិយា​បណ្ឌិត កែម ឡី ដើម្បី​សាកសួរ​ជា​លើក​ទី២

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​ភរិយា​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី​២ លើ​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៧ តុលា។

ដីកា​កោះ​លើក​ទី២ របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង ចុះ​​ថ្ងៃ​ទី​២៦ កញ្ញា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤ តុលា បង្គាប់​ឲ្យ​លោកស្រី ប៊ូ រចនា មក​ចូលរួម​សាកសួរ ពី​ដំណើរ​រឿង​ឃាតកម្ម​គិត​ទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​៤ តុលា ថា ចៅក្រម​ស៊ើបសួរ​បាន​កោះ​ហៅ​លោកស្រី ប៊ូ រចនា ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា តែ​លោកស្រី​មិន​បាន​ចូល​តាម​ដីកា​កោះ ទើប​ចៅក្រម​កោះ​ជា​លើក​ទី២។

កាល​ពី​ថ្ងៃ​ទី​២ តុលា លោកស្រី ប៊ូ រចនា ទើប​តែ​សម្រាល​កូន​ប្រុស​ទី​៥​របស់​លោកស្រី នៅ​ក្រៅ​ប្រទេស។ ការ​សម្រាល​នេះ នៅ​ក្រោយ​ពេល​ដែល​ស្វាមី​របស់​​លោកស្រី គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាញ់​​ជិត ៣​ខែ​មក​ហើយ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។