យុគ ចិន្តា បើក​ភោជនីយដ្ឋានប្រើ​ប្រាស់​ស្លឹក​ឈូក​វេច​ខ្ចប់

ពិធី​ការិនី​ អ្នកនាង យុគ ចិន្តា គ្រោង​នឹងបើក​​ដំណើរ​ការ​ភោជនី​យដ្ឋាន​ថ្មី​មួយ​​នៅ​ក្នុង​ខែ​ វិច្ឆិកា ​ខាង​មុខ​នេះ ដោយ​ក្នុង​នោះ ​ការ​វេច​ខ្ចប់​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ថ្មី​​នេះ ​​គឺ​ប្រើ​ប្រាស់​ស្លឹក​ឈូក​ក្នុង​ការ​វេច​ខ្ចប់​​​ជំនួស​ថង់​ប្លា​ស្ទិក​ទាំង​អស់ ដើម្បី​​រួម​ចំណែក​ថែ​រក្សា​បរិស្ថាន​។ នេះ​បើ​តាម​អ្នកនាង យុគ ចិន្តា ប្រាប់ Sabay ។

 

យុគ ចិន្តា បើក​ភោជនីយដ្ឋានប្រើ​ប្រាស់​ស្លឹក​ឈូក​វេច​ខ្ចប់

 

អ្នកនាង យុគ ចិន្តា បាន​ប្រាប់ ​Sabay ​ថា​ភោជនីយដ្ឋាន​ដែល​វេច​ខ្ចប់​ដោយ​ស្លឹក​ឈូក​នេះ ​ពី​មុន​មាន​ឈ្មោះ​ថា​ “ស្លឹក​ចាក” រក​ស៊ី​ចូល​ហ៊ុន​គ្នាជាមួយ​​មិត្ត​ភក្តិ​។ តែ​ក្រោយ​មក​​ ក្នុង​ឆ្នាំ​២០១៦នេះ​ ក៏​បាន​វាយ​កម្ទេច​ចោល​ភោជនីយដ្ឋាន​ “ស្លឹកចាក” ចេញ​​ដើម្បី​សាង​សង់​ភោ​ជនីយដ្ឋាន​​ថ្មី​ឡើង​វិញ​ ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​មក​​ “ស្លឹក​ឈូក”​ ​វិញតែ​ម្ដង។

 

យ៉ាង​នេះក្ដី អ្នក​នាង ប្រាប់​ថា ភោជនីយដ្ឋាន​ថ្មី​នេះ ​មិន​បាន​ចូល​ហ៊ុន​គ្នា​ដូច​ពេល​មុន​នោះទេ គឺ​ជាកម្មសិទ្ធិ​ផ្តាច់​មុខ​របស់​នាង​។ ពិ​ធី​ការិនី​រូប​នេះ​បន្ត​ថា​ ​ចំពោះ​ការ​ប្តូរ​ឈ្មោះ​ពី​ “ស្លឹក​ចាក”​ មក “​ស្លឹក​ឈូក”​ ដោយ​សារ​តែ​នាង​ ប្តូរ​គោល​ការ​ណ៍​ថ្មី​ពី​ការ​វេច​ខ្ចប់​ដោយ​ថង់ប្លាស្ទិក​ មក​វេចខ្ចប់​ដោយ​ស្លឹក​ឈូក​វិញ​ ជៀស​វាង​ការ​វេច​ខ្ចប់​ដោយ​​​ថង់​ប្លាស្ទិក​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន។

 

យុគ ចិន្តា បើក​ភោជនីយដ្ឋានប្រើ​ប្រាស់​ស្លឹក​ឈូក​វេច​ខ្ចប់

 

អ្នកនាង យុគ ចិន្តា បាន​បន្ថែម​ថា​ “ចំពោះ​ការ​វេច​ខ្ចប់​ថ្មី​​​ ប្រើ​ប្រាស់​ដោយ​ស្លឹក​ឈូក​នេះ​វិញ ទោះ​បី​​មិន​បាន​ជួយ​ដល់​បរិ​ស្ថាន​ឲ្យ​បាន​ពេញ​ទំ​ហឹង តែ​វា​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ការ​ពារ​ដល់​បរិស្ថាន​ផង​ដែរ​អូន​។ អ្វី​ដែ​ល​យើង​​អាច​ធ្វើ​ និង​ជួយ​ដល់​សង្គម​បាន ​យើង​គួ​ចូល​រួម​ទាំង​អស់​គ្នា​ ទោះ​បី​ជាយើង​​បាន​ធ្វើ​តិចក្តី​ ច្រើន​ក្តី ក៏​យើង​បាន​រួម​ចំណែក​​ដែរ”៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​

​​​​​​​​​

  • យុគ ចិន្តា បើក​ភោជនីយដ្ឋានប្រើ​ប្រាស់​ស្លឹក​ឈូក​វេច​ខ្ចប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:សិល្បៈ