Song Joong Ki ត្រៀម​ថត​រឿង​ថ្មី របស់​អ្នក​និពន្ធ​រឿង “Descendants of the Sun”​

បើ​តាម​សារព័ត៌មាន My Daily បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ល្បី Song Joong Ki នឹងត្រូវ​​​បង្ហាញ​ខ្លួន​ពិសេស​ក្នុង​រឿង​ភាគ​ថ្មី​​របស់​ទូរទស្សន៍​ tvN ដែល​មាន​ចំណងជើង​ថា “Man to Man”។

 

Song Joong Ki ត្រៀម​ថត​រឿង​ថ្មី របស់​អ្នក​និពន្ធ​រឿង “Descendants of the Sun”​

 

 

រឿង​ភាគ​ថ្មី​នេះ​បាន​និពន្ធ​ដោយ​លោក Kim Won Suk ដែល​ជា​អ្នក​រួម​ចំណែក​ម្នាក់​ក្នុង​ការ​និពន្ធ​រឿង “Descendants of the Sun” ហើយ​ក៏​ជា​គម្រោង​របស់​ Song Joong Ki ក្នុង​ការ​គាំទ្រ​របស់​អតីត​មិត្ត​រួម​ការ​ Kim ដោយ​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ពិសេស​ក្នុង​រឿង​នេះ។

 

តាម​ការ​ឲ្យ​ដឹង​បន្ថែម​​ តារា​ប្រុស​វ័យ​៣១​ឆ្នាំ​នេះ​នឹង​សម្ដែង​ជា​ជំនួយការ​នាយក​ដែល​មាន​ឈ្មោះ​ថា Yeo Woon Kwang ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ប្រុស Park Sung Woong ផង​ដែរ។ ​តារា​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​សម្ដែង​ក្នុង​រឿង​ “Man to Man” នេះ​មាន Park Hae Jin, Kim Min Jung,Yeon Jung Hoon, Chae Jung Ahn និង​តារា​ជា​ច្រើន​រូប​ទៀត ហើយ​ភាពយន្តនេះ​នឹង​ត្រូវ​ថត​នៅ​ខែ វិច្ឆិកា​​ខាងមុខ៕

 

Song Joong Ki ត្រៀម​ថត​រឿង​ថ្មី របស់​អ្នក​និពន្ធ​រឿង “Descendants of the Sun”​

Park Sung Woong

ចុចអាន៖Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖​​ allkpop