កុំកុំ ប្រកាស​ផលិត​រឿង “Ip Man” វគ្គ​៤​ជា​ផ្លូវការ

បន្ទាប់​ពី​បញ្ចប់​តួ​សម្ដែង​របស់​ខ្លួន​ក្នុង​រឿង​ហូលីវូដ “Star Wars” រួច កំពូល​តារា​ក្បាច់​គុន Donnie Yen នឹង​ចាប់​ផ្ដើម​គម្រោង​ផលិត​ភាពយន្ត “Ip Man” វគ្គ​៤។

 

កុំកុំ ប្រកាស​ផលិត​រឿង “Ip Man” វគ្គ​៤​ជា​ផ្លូវការ

 

ជាមួយ​នឹង​ជោគជ័យ​នឹក​ស្មាន​មិន​ដល់​របស់​វគ្គ​៣​នៃ​រឿង “Ip Man” តារា​សម្ដែង​ជួរ​មុខ​ចិន Donnie Yen បាន​សម្រេច​ចិត្ត​ផលិត​រឿង​វគ្គ​បន្ត​ឲ្យ​ខ្សែ​ភាពយន្ត​នេះ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​លើ Instagram របស់​ខ្លួន កុំកុំ​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​ព្រម​ជាមួយ​អ្នក​ដឹកនាំ​រឿង Wilson Yip ដែល​ជា​អ្នក​ដឹកនាំ​រឿង​របស់ “Ip Man” ទាំង​៣​វគ្គ​មុន​ៗ​នោះ​នឹង​ផលិត​វគ្គ​ថ្មី​បន្ត​ទៀត។

 

មុន​នោះ​ដែរ តួ​ប្រុស​វ័យ​៥៣​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា “Ip Man 3” អាច​នឹង​ជា​ភាពយន្តកុងហ៊្វូ​ចុង​ក្រោយ​របស់​ខ្លួន​ដោយ​សារ​វ័យ​របស់​លោក​ក៏​កាន់​តែ​ជ្រេ​ទៅ​ហើយ។ យ៉ាងណាក៏ដោយ កុំកុំ​បាន​ប្រាប់​វិញ​ថា​លោក​អាច​នឹង​បន្ត​ថត​រឿង​នេះ​ទៀត​បើ​សិន​ជា​វគ្គ​៣​ទទួល​បាន​ជោគជ័យ និង​វគ្គ​បន្ទាប់​មាន​សាច់​រឿង​ល្អ៕

 

កុំកុំ ប្រកាស​ផលិត​រឿង “Ip Man” វគ្គ​៤​ជា​ផ្លូវការ

 

កុំកុំ ប្រកាស​ផលិត​រឿង “Ip Man” វគ្គ​៤​ជា​ផ្លូវការ

លោកគ្រូ Ip Man និងលី ស៊ាវឡុង

 

កុំកុំ ប្រកាស​ផលិត​រឿង “Ip Man” វគ្គ​៤​ជា​ផ្លូវការ

 

ចុចអាន៖ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖flickeringmyth