ទស្សនា​ការ​​បំបែក​កំណត់ត្រា​​ប្ដូរ​​សំលៀកបំពាក់​ច្រើន​បំផុត ក្នុង​រយៈ​ពេល​​១​នាទី​

ដើម្បី​អបអរ​​វិស្សមកាល​ចុង​សប្ដាហ៍​​ជិត​មក​ដល់​ក្នុង​ប្រទេស​ចិន ឧទ្យាន Happy Valley ក្នុង​ទីក្រុងWuhan ខេត្ត​ Hubei បាន​រៀបចំ​ការ​បង្ហាញ​សមត្ថភាព​​សម្ដែង​សៀក។

 

ទស្សនា​ការ​​បំបែក​កំណត់ត្រា​​ប្ដូរ​​សំលៀកបំពាក់​ច្រើន​បំផុត ក្នុង​រយៈ​ពេល​​១​នាទី​

 

​ក្នុង​កម្មវិធី​ដែល​បាន​​រៀបចំ​កាល​ពី​ថ្ងៃ​ ពុធ​ សប្ដាហ៍​មុន​ អ្នក​លេង​សៀក​២​រូប​បាន​បំបែក​កំណត់ត្រា​​សម្រាប់​ផ្នែក “Most costume change illusions in one minute by an individual” សំដៅ​លើ​ការ​ផ្លាស់​ប្ដូរ​សំលៀកបំពាក់​បាន​ច្រើន​ក្នុងរយៈ​ពេល​​ត្រឹម​១​នាទី។

 

Avery Chin និងSylvia Lim ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​សម្ដែង​សៀក​ប្ដូរ​សំលៀកបំពាក់​បាន​ដល់​១៨​ឈុត​ត្រឹម​១​នាទី ធ្វើ​បាន​ល្អ​ជាង​កំណត់​ត្រា​មុន​២​ឈុត។ Charles Wharton អ្នក​វិនិច្ឆ័យ​កំណត់ត្រា​ពិភពលោក Guinness  បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ និង​ធានា​បាន​នូវ​​អ្វី​ៗ​បាន​ធ្វើ​តាម​ច្បាប់​​ទម្លាប់​ទាំង​អស់។

 

 

កំណត់​ត្រា​មុន​នៃ “Most costume change illusions in one minute by an individual” ធ្វើ​បាន​ដោយ​ក្រុម​​អ្នក​លេង​សៀក​ម៉ាឡេស៊ី​ដូច​គ្នា​ឈ្មោះ Vivas Magic  ដែល​ប្ដូរ​បាន​១៦​ឈុត​នៅ​ផ្សារ​ទំនើប Sunway Pyramid ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន៕

 

ចុចអាន៖​ការ​សម្ដែង​សៀកកំពូលៗ​ ទាំង​៥​ពី​បេក្ខជន Got Talent

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ guinnessworldrecords