ឱក សុគន្ធកញ្ញា ចូលរួមគាំទ្ររឿងដំបូងរបស់ ឈិត សុវណ្ណបញ្ញា !

6 Videos


កម្រឃើញ ឱក សុគន្ធកញ្ញា ចំណាយពេលវលាដើម្បីទៅមើលកុនណាស់ ដោយឡែកនៅក្នុងថ្ងៃសម្ពោធរឿង «ទេសចរណ៍ឋាននរក »កាលពីល្ងាចថ្ងៃទី២៨ខែកញ្ញា កន្លងមកនេះ ស្រាប់តែលេចមុខ ឱក សុគន្ធកញ្ញា នៅក្នុងរោងភាពយន្ត ដោយនាងមកគាំទ្រនិងផ្តល់កំលាំងចិត្តដល់ ឈិត សុវណ្ណបញ្ញា ដែលជាមិត្តរួមក្រុម ។

ឱក សុគន្ធកញ្ញា ចូលរួមគាំទ្ររឿងដំបូងរបស់ ឈិត សុវណ្ណបញ្ញា !

ក្នុងឈុតសម្លៀកបំពាក់យ៉ាងសាមញ្ញ អាវពណ៌ស ខោចខ្លី មើលទៅ ឱក សុគន្ធកញ្ញា ពិតជាស្រស់ស្អាត តាមបែបធម្មជាតិ។ យុវវ័យដែលបានចូលរួមនាថ្ងៃនោះបានចោមរោមសុំនាងថតរូបជាមួយគ្រប់ៗគ្នា ។ ឱក សុគន្ធកញ្ញា ចូលរួមកម្មវិធីសម្ពោធរឿង «ទេសចរណ៍ឋាននរក» គឺដើម្បីផ្តល់កំលាំងចិត្តដល់ ឈិត សុវណ្ណបញ្ញា ដែលជាមិត្តភក្តិនៅក្នុងផលិតកម្មរួមគ្នា នាងពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានចូលរួមនានាថ្ងៃនោះ ។

ឱក សុគន្ធកញ្ញា ចូលរួមគាំទ្ររឿងដំបូងរបស់ ឈិត សុវណ្ណបញ្ញា !

ក្រៅពីមានវត្តមាន ឱក សុគន្ធកញ្ញា ក៏មានវត្តមានសិល្បករ សិល្បការីនីជាច្រើន នៅក្នុងផលិតកម្មរស្មីហង្សមាសចូលរួមផ្តល់ជាកំលាំងចិត្តដល់ ឈិត សុវណ្ណបញ្ញា គ្រប់ៗគ្នា ដូចជាលោក ឆន សុវណ្ណារាជ ហ្សូណូ ណុប បាយ៉ារិទ្ធ កញ្ញា សួស វីហ្សា វីឌីណែត និងទេព បូព្រឹក្ស ជាដើម ៕

អាលីណា

ឱក សុគន្ធកញ្ញា ចូលរួមគាំទ្ររឿងដំបូងរបស់ ឈិត សុវណ្ណបញ្ញា !ឱក សុគន្ធកញ្ញា ចូលរួមគាំទ្ររឿងដំបូងរបស់ ឈិត សុវណ្ណបញ្ញា !ឱក សុគន្ធកញ្ញា ចូលរួមគាំទ្ររឿងដំបូងរបស់ ឈិត សុវណ្ណបញ្ញា !