កំហុស​ឆ្គង​៣​ចំនុច​ដែល​អ្នក​ធ្វើ​ឲ្យ​ថ្ម​ Laptop អ្នក​ឆាប់​ខូច​

ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​ Laptop តែង​ប្រឈម​នឹង​ការ​ខូច​ថ្ម​ជា​រឿង​ជៀស​មិន​រួច​ ប៉ុន្តែ​គ្រាន់​តែ​យូរ​នឹង​ឆាប់​តែ​ប៉ុណ្ណោះ​ ។ តែ​យ៉ាង​ណា​ Cambomag សូម​លើក​យក​កំហុស​ឆ្គង​៣​ចំនុច​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ធ្វើ​ឲ្យ​ថ្ម​ Laptop ឆាប់​ខូច​ដោយ​មិន​ដឹង​ខ្លួន​ ។

១. សាក​លើស​៨០%និង​ប្រើ​ប្រាស់​សល់​ក្រោម​២០%​

ជា​ទូទៅ​ប្រិយមិត្ត​ប្រហែល​ជា​គិត​ការ​សាក​១០០% ជា​រឿង​ដ៏​ល្អ​ តាម​វា​ជា​កំហុស​ឆ្គង​ទៅ​វិញ​ទេ​ យក​ល្អ​គួរ​សាក​ត្រឹម​៨០%​គឺ​ជា​ការ​ប្រសើរ​ ដោយ​ឡែក​ចំពោះ​ការ​ប្រើប្រាស់​ឲ្យ​ថ្ម​ធ្លាក់​ថាមពល​ក្រោម​២០%​ក៏​អាច​ធ្វើ​ថ្ម​ឆាប់​ខូច​ផង​ដែរ​ ។

២. ដក​ថ្ម​ចេញ​ភ្លាមៗ​ពេល​កុំព្យូទ័រ​កំពុង​ដំណើរ​ការ​

​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តែង​ដក​ថ្ម​ចេញ​ភ្លាមៗ​ក្រោយ​ពេល​សាក​ពេញ​ ដោយ​មិន​បាន​បិទ​ Laptop ដោយ​សារ​អាង​មាន​ភ្លើង​ AC ដោត​ជាប់​ដូចនេះ​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​ទេ​ ។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​ឆាប់​ខូច​ថ្ម​គួរ​តែ​បិទ​ Laptop របស់​អ្នក​ជា​មុន​សិន​មុន​នឹង​ដក​ថ្ម​ចេញ​ទើប​ជា​ការ​ប្រសើរ​ ។

៣. សាក​បណ្ដើរ​បើក​បណ្ដើរ​​​ទោះ​ជា​ពេញ​ហើយ​ក៏​មិន​ដក​ចេញ​

ប្រិយមិត្ត​មួយ​ចំនួន​តែង​ធ្វេស​ប្រហែស​ត្រង់​ចំនុច​នេះ​ជា​ទូទៅ​សាក​បណ្ដើរ​បើក​បណ្ដើរ​លុះ​ដល់​ពេញ​ហើយ​ក៏​មិន​ព្រម​បិទ​Laptop ដើម្បី​ដក​ថ្ម​ចេញ​ នេះ​ក៏​ជា​កត្តា​ដែល​ធ្វើ​ថ្ម​ឆាប់​ខូច​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា​សម្រាប់​ប្រិយមិត្ត​ដែល​ដក​ថ្ម​ចេញ​ហើយ​មិន​បាន​ប្រើ​ប្រាស់​វា​ក្នុង​រយៈ​ពេល​គួរ​ដោត​វា​ចូល​រួច​សាក​ដោយ​កុំ​ទាន់​បើក​ Laptop អ្នក​ប្រើ​ប្រាស់​ឲ្យ​សោះ​ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • កំហុស​ឆ្គង​៣​ចំនុច​ដែល​អ្នក​ធ្វើ​ឲ្យ​ថ្ម​ Laptop អ្នក​ឆាប់​ខូច​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: