Messi ៖ Neymar និង​ឈ្នះ​ Ballon d’or

កាល​ពី​ពេល​ថ្មី​នេះ​កីឡាករ​ Lionel Messi បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​​ថា​មិត្ត​រួម​ក្រុម​ Barcelona របស់​គេ​គឺ​កីឡាករ​ Neymar និង​អាច​ឈ្នះ​ពាន​ Ballon d’or នៅ​ពេល​អនាគត​ជាក់​ជា​មិន​ខាន​ ។

ដោយ​ Messi បាន​ប្រាប់​ទៅ​សារព័ត៌មាន​ France Football ថា​ « ខ្ញុំ​ជឿ​ថា​ Neymar និង​ឈ្នះ​ពាន​ Ballon d’or នៅ​ថ្ងៃ​ណា​មួយ​ខាង​មុខ​ ព្រោះ​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ហើយ​ជា​ប្រភេទ​កីឡាករ​ដែល​មាន​សមត្ថភាព​អស្ចារ្យ​ » ។

Messi បន្ត​ថា « ខ្ញុំ​គិត​ថា​ Neymar និង​ឈ្នះ​នូវ​ពាន​រង្វាន់​ដែល​គេ​ចង់​បាន​ ហើយ​គ្រប់​យ៉ាង​គឺ​អាច​ទៅ​រួច​សម្រាប់​គេ​ ។ គេ​មាន​ភាព​រហ័សរហួន​ មាន​តិចនិក​ដ៏​អស្ចារ្យ​ គេ​ធ្វើ​យ៉ាង​ល្អ​នៅ​ពេល​ប្រឈម​មុខ​មួយ​ទល់​នឹង​មួយ​ជាមួយ​គូ​ប្រកួត​ » ។

យ៉ាង​ណា​ Messi ក៏​បាន​និយាយ​ទាក់​ទង​និង​មិត្ត​រួម​ក្រុម​ដ៏​អស្ចារ្យ​របស់​ខ្លួន​មួយ​រូប​ទៀត​គឺ​កីឡាករ​ Luis Suarez ផង​ដែរ​ ។

ដោយ​ Messi បាន​និយាយ​ថា​ « គ្រប់​ពេល​ដែល​ខ្ញុំ​ទទួល​បាន​បាល់​ Neymar និង​ Suarez តែង​តែ​បំបែក​កម្លាំង​ការពារ​គូ​ប្រកួត​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​ខ្ញុំ​ក្នុង​ការ​បង្កើត​ឱកាស​ដើម្បី​វាយ​សម្រុក​​ ។  ពួក​គេ​ទាំង​២​មាន​តិច​និក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ផ្សេងៗ​ពី​គ្នា ។ ពួក​​យើង​ទាំង​៣​នាក់​ពិត​ជា​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi ៖ Neymar និង​ឈ្នះ​ Ballon d’or已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: