Seungri បាន​ដក​ពាក្យ​បណ្ដឹង​​ពី​​តារា​ចម្រៀង​ស្រី​ដែល​បាន​បោក​ប្រាស់​គាត់

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​ត​ទល់​​នឹង​តារា​ចម្រៀង​ស្រី​ដែល​បាន​បោក​ប្រាស់​គាត់​អស់​រាប់​ពាន់​លាន​វ៉ុន Seungri ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ដក​ពាក្យ​បណ្ដឹង​ពី​រឿង​ក្ដី​នោះ​វិញ​ហើយ។

ព័ត៌មាន​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ មករា​ថា​ តារា​ចម្រៀង​របស់​ផលិតកម្ម​ YG Entertainment រូប​នេះ​ បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​តារា​ចម្រៀង​ស្រី​ Shin Eun Sung​​ ពី​បទ​ឆ​បោក​បន្ទាប់​ពី​នាង​​បាន​កេង​បន្លំ​គាត់​អស់​ទឹក​ប្រាក់​ចំនួន ២ពាន់​លាន​វ៉ុន (ប្រហែល ១ ៦៦៦​ ០០០ដុល្លារ)​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ឥឡូវ​នេះ​មាន​សេចក្ដី​រាយការណ៍​មួយ​ថ្លែង​ថា​សមាជិក​ក្រុម​ចម្រៀង​ BigBang រូប​នេះ​បាន​លុប​ចោល​នូវ​ពាក្យ​បណ្ដឹង​នោះ​ហើយ។ ដោយ​ហេតុ​ថា​ដំណឹង​នោះ​លេច​ឡើង​ឆាប់រហ័ស​ពេក​បន្ទាប់​ពី​របាយការណ៍​ដំបូង​បង្អស់​ ក្រុម​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​​ចំពោះ​មូល​ហេតុ​ដែល​គាត់​សម្រេច​ចិត្ត​លុប​ចោល​ពាក្យ​បណ្ដឹង​នោះ៕

ប្រភពៈ ដោយៈ Gemini Fleta

  • Seungri បាន​ដក​ពាក្យ​បណ្ដឹង​​ពី​​តារា​ចម្រៀង​ស្រី​ដែល​បាន​បោក​ប្រាស់​គាត់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: