​រូបមន្ត​ដែល​ថោក​បំផុត​ក្នុង​ការការពារ​មហារីក​

​រូបមន្ត​ដែល​ថោក​បំផុត​ក្នុង​ការការពារ​មហារីក​

​តាមពិត​ទៅ​វិធីសាស្ត្រ​ក្នុង​ការការពារ​ជំងឺមហារីក​គឺ​មាន​លក្ខណៈ​ងាយស្រួល​ទេ​ឲ្យតែ​អ្នកធ្វើបាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​ពី​រូបមន្ត​ទាំងនេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​កាត់បន្ថយ​ញ៉ាំ​ស្ករ​ច្រើន ព្រោះ​កោសិកា​មហារីក​ចូលចិត្ត​បំផុត​គឺ​ស្ករ​នេះហើយ​។ ដូចនេះ​អាហារ​ដែល​ផ្អែម​អ្នក​មិន​អាច​ញ៉ាំ​ច្រើន​បាន​ទេ​។​
  2. ​អ្នក​ត្រូវ​តែ​បើក​បង្ហួ​ច​ចំនួន​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បីឲ្យ​ខ្យល់អាកាស​ចេញចូល​បាន ព្រោះ​បើ​អ្នក​បិទ​បង្ហួ​ច​ជាប់ នោះ​ខ្យល់​កង្វក់​មិន​អាច​ចេញទៅ​អស់​បានទេ​។​
  3. ​អ្នក​គួរតែ​ពិសារ​ខ្ទឹមស និង​ស្លឹក​ខ្ទឹម​ឲ្យបាន​ច្រើន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ឡើយ​។​
  4. ​អ្នក​គួរតែ​ញ៉ាំ​តែ​បៃតង​ឲ្យបាន​៤​កែវ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​តែ​ដែល​ក្តៅ និង​ក្រាស់​ពេក​ទេ ហើយ​នៅពេល​ដែល​អ្នក​ឆុង អ្នក​គួរតែ​ទុក​ឲ្យ​វា​ត្រាំ​ចំនួន​៥​នាទី ហើយ​ប្រើ​សីតុណ្ហភាព​ចំនួន​៦០​អង្សា​សេ​ដើម្បី​ឆុង​ទើប​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​។​
  5. ​អ្នក​គួរតែ​ទំពារ​ឲ្យបាន​៣០​ដង​ក្នុង​ពេល​ញ៉ាំ​បាយ​ចំនួន​មួយ​ម៉ាត់​ទើប​អាច​ការពារ​ជំងឺមហារីក​។​
  6. ​អ្នក​គួរតែ​ដើរ​ក្រោយ​ពេលបាយ​ចំនួន​កន្លះ​ម៉ោង ទើប​អាច​កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺមហារីក​បាន​ចំនួន​ពាក់កណ្តាល​។​
  7. ​ប្រសិន​ជា​អាច អ្នក​អាច​ហាលថ្ងៃ​ចំនួន​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​បាន ព្រោះ​នៅពេល​ដែល​អ្នក​ខ្វះ​វីតាមីន​D អ្នក​នឹង​អាច​ប្រឈមមុខ​នឹង​ជំងឺមហារីក​បាន​។​
  8. ​អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​៧​ម៉ោង​ក្នុង​មួយថ្ងៃ ព្រោះ​បើ​អ្នក​គេង​មិន​គ្រប់ ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​ទន់ខ្សោយ ជា​ហេតុ​ដែល​ធ្វើឲ្យ​ជំងឺមហារី​កងាយ​កើតមានលើ​ខ្លួន​អ្នក​ណា​ស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ caretify.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។