គ្រាប់​មិន​​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពង្រាយ​តាម​ចិញ្ចើម​ថ្នល់​នៅ​​ស្រុក​សង្កែ ខេត្ត​បាត់ដំបង

គ្រាន់​មីន និង​គ្រាប់​មិន​​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ត្រូវ​​ជន​មិន​ស្គាល់​មុខ​ដាក់​​ពង្រាយ​តាម​ចិញ្ចើម​ថ្នល់​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

នៅ​ថ្ងៃ​ទី​៤ តុលា នេះ សមត្ថកិច្ច​ជំនាញ បាន​ប្រមូល​គ្រាប់​បែក​ទាំង​អស់​នោះ ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៣ តុលា។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជំនាញ​បញ្ជាក់​ថា គ្រាន់​មីន និង​គ្រាប់​មិន​​ទាន់​ផ្ទុះ​ទាំង​នេះ អាច​នឹង​បង្ក​គ្រោះ​ថ្នាក់ បើ​មិន​ចាត់​វិធានការ​ប្រមូល​ទាន់​ពេល​នោះ​ទេ។

កាល​ពី​ខែ​កញ្ញា មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​រង​របួស និង​រថយន្ត ៣​គ្រឿង​រង​ការ​ខូចខាត។ នៅ​ថ្ងៃ​បន្ទាប់ ក៏​មាន​ការ​គប់​គ្រាប់​បែក​មួយ​ករណី​ទៀត​កើត​ឡើង​នៅ​ខេត្ត​កំពង់ចាម តែ​មិន​បណ្ដាល​ឲ្យ​របួស​មនុស្ស​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។