កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម

(ភ្នំពេញ)៖ ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី ឬ Asian Beach Games លើកទី៥ ដែលធ្វើឡើងទីក្រុងដាណាំង ប្រទេស​វៀត​ណាម បាន​បញ្ចប់​ជា​ស្ថាពរ​​ហើយ​​កាល​ពី​យប់​ថ្ងៃ​ទី​០៣ ខែ​តុលា​ ខណៈក្រុមអត្តពលិកកម្ពុជា បានបំបែកកំណត់ត្រា​ប្រវត្តិ​សាស្ដ្រ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជូន​ជាតិ​របស់​ខ្លួន ជាមួយនឹងការដណ្ដើមបានមេដាយរហូតដល់ទៅ ២១​​គ្រឿង រួម​មាន​មេ​ដាយ​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦ ក្នុង​ចំ​ណោម ៤៥ប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីនេះទៀតផង។

ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៤ ខែកញ្ញាមកម្ល៉វ ហើយកម្ពុជាបានបញ្ជូនកីឡា ៥ប្រភេទប៉ុណ្ណោះទៅចូលរួម ដូច​ជា​កីឡា​ប៉េតង់ វ៉ូវីណាម ល្បុក្ក​តោ ចំ​បាប់ និង​កីឡាបាល់ទះឆ្នេរខ្សាច់ ដោយមានលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើជាប្រធានប្រតិភូ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺប្រភេទកីឡានីមួយៗ សុទ្ធតែបានបង្ហាញពីស្នាដៃដ៏អស្ចារ្យ ដណ្ដើមមេដាយជូនជាតិរបស់ខ្លួន បើទោះបីមិនបានជួបជុំគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ កាលពីពេលថ្មីៗកន្លងទៅក៏ដោយ។

ជាលទ្ធផលនៃការប្រកួតរយៈពេល ១០ថ្ងៃ សម្រាប់កីឡាប៉េតង់កម្ពុជា គឺដណ្ដើមបានមេដាយសរុប ៧គ្រឿង ក្នុងនោះមេដាយមាស៣ រក​បាន​ពី​វិញ្ញាសា​ជា​ក្រុម​បុរស និង​ក្រុម​នា​រី រួម​ទាំង​វិញ្ញាសាវាយយកពិន្ទុបុរស។ រីឯមេដាយប្រាក់១ រកបានដោយកីឡាការិនី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុ ខណៈមេដាយប្រាក់៣ គឺដណ្ដើមបានលើវិញ្ញាសាវាយឯកត្តជនបុរស និងវាយគូបុរស និងនារី។

ចំណែកកីឡាវ៉ូវីណាម រកបានមេដាយសរុប ៧គ្រឿងដូចគ្នា ដោយមេដាយមាស២ ដណ្ដើមបានលើវិញ្ញាសាសម្ដែងស្នៀតការ​ពារ​ខ្លួន និង​សម្ដែង​ដោយ​ប្រើ​អាវុធ រួម​ទាំង​មេ​ដាយ​ប្រាក់​១ ដណ្ដើមបានលើវិញ្ញាសាសម្ដែងជាក្រុមបុរស គ្រាដែលមេដាយសំរឹទ្ធ៣ ដណ្ដើមបានលើវិញ្ញាសាសម្ដែងបុរស-នារី សម្ដែងបុរស ២នាក់ និងសម្ដែងនារី ២នាក់។

ដោយឡែកកីឡាល្បុក្កតោវិញ ក៏ដណ្ដើមបានមេដាយសរុប ៧វិញ្ញាសាផងដែរ ក្នុងនោះមានមេដាយមាស១ រកបានលើវិញ្ញាសាកីឡាយុទ្ធសិល្ប៍​ទម្ងន់​ក្រោម ៦០​គីឡូ​ក្រាម ដោយ​កីឡាការិនី ទ្រី សុថាវី។ ចំណែកមេដាយប្រាក់៤ ដណ្ដើមបានលើវិញ្ញាសាកីឡាយុទ្ធសិល្ប៍ទម្ងន់ក្រោម ៦៥គីឡូក្រាម, ទម្ងន់ក្រោម ៥៦គីឡូក្រាម, ទម្ងន់ ៤៨គីឡូក្រាម និងទម្ងន់សេរី រួមទាំងមេដាយសំរឹទ្ធ២ ដណ្ដើមបានលើវិញ្ញាសាកីឡាយុទ្ធសិល្ប៍ទម្ងន់ក្រោម ៦០គីឡូក្រាម និងទម្ងន់ក្រោម ៥២គីឡក្រាម។

សរុបមកមានតែកីឡាចំបាប់ និងកីឡាបាល់ទះឆ្នេរខ្សាច់ប៉ុណ្ណោះ ដែលមិនទទួលបានមេដាយ ប៉ុន្ដែយ៉ាងណាកម្ពុជា ក៏បានបង្កើតប្រវត្តិសាស្ដ្រថ្មី​មួយ​ហើយ សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី ជាលើកទី៥ ដែលដណ្ដើមបានមេដាយរហូតដល់ទៅ ២១វិញ្ញាសា ស្មើនឹង ៤២គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៤៥ប្រទេសនៃទ្វីបអាស៊ី ខណៈក្រុមអត្តពលិកម្ចាស់ផ្ទះវៀតណាម ឈរលេខ១ ដណ្ដើមបានមេដាយសរុប ១៣៩គ្រឿង ក្នុងនោះមានមេដាយមាស៥២ ប្រាក់៤៤ និងសំរឹទ្ធ៤៣ ហើយក្រុមអត្តពលិកថៃឈរលេខ២ ដណ្ដើមបានមេដាយសរុប ៩០វិញ្ញាសា រួមមានមេដាយមាស៣៦ ប្រាក់២៤ និងសំរឹទ្ធ៣០៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ ២១គ្រឿង និង​ជាប់​លេខ​៦ នៃ Asian Beach Games នៅ​វៀត​ណាម