កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ជា​ជាង​ធ្វើ​តុទូ​ម្នាក់ ខណៈ​កំពុង​ស្វាន​ជើង​តុ​​នៅ​ក្បែរ​មាត់ទ្វារ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដួល​ផ្ងារ​ក្រោយ​ហើយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​រោង​សិប្បកម្ម​ធ្វើ​តុទូ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៣ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ង៉ក់ ង្វៀ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​ក្នុង​សិប្បកម្ម​កើតហេតុ​ខាងលើ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​ស្វាន​ជើង​តុ​ក្បែរ​មាត់ទ្វារ​ក្នុង​រោង​សិប្បកម្ម​ខាងលើ ខណៈនោះ​ទំនងជា​ឆ្លង​ចរន្តអគ្គិសនី​ពី​ខ្សែ​ម៉ូ​ទ័​រ​បណ្តាល​ឲ្យ​ឆក់​ដួល​ផ្ងារ​ក្រោយ​ហើយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ក្រោយ​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​ផ្តល់​ដំណឹង​មក​កាន់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឡើយ រហូត​រំលង​បាន​មួយ​យប់​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ ខណៈ​បម្រុង​លើកសព​ជន​រង​គ្រោះ​ដង្ហែ​យក​ទៅ​បូជា ទើប​មក​ប្រាប់​សមត្ថកិច្ច ។

បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​កោ​ល​ស្យ​វិ​ច្ច័​យ​ខណ្ឌ​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ពី​ខ្សែ​ម៉ូ​ទ័​រ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះបាយស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ស្ត្រីវ័យក្មេងដែលឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសីឆក់ស្លាប់នោះ មានឈ្មោះ ប៉ក់ ហានីរ៉ូស្សា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្ដថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅធ្វើម្ហូបនៅផ្ទះបាយ ហើយបានយកដៃកាន់នឹងស័ង្កសី ពេលប៉ះទៅស្រាប់តែឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនស្ត្រីរងគ្រោះទៅមណ្ឌលសុខភាព តែជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់

កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់

កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់

កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់

កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់